​ចោរឆក់​កាបូប​ស្ត្រី​ម្នាក់​មិនបាន​សម្រេច​ជនសង្ស័យ​ដួល​រត់ចោល​ម៉ូតូ​

496
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ឆក់​ការ​បូ​ប​មិនបាន​សម្រេច​ត្រូវ​ស្ត្រី​រងគ្រោះ​បើក​ម៉ូតូ​បុក​ឲ្យ​ដួល​ក៏​ងើប​រត់​គេ​ខ្លួន​បាត់​បន្សល់ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​ជនរងគ្រោះ​ក៏​ដួល​រងរបួស​បន្តិចបន្តួច​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​។​ស្ថិតនៅ​តាមផ្លូវ​២១៧​ត្រង់ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌ មានជ័យ​កាលពី​ទាបភ្លឺ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​មានឈ្មោះ​ទិ​ត្យ​វណ្ណ​ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​មុខរបរ​លក់​បាយ​មុខ​រោងចក្រ​រស់នៅក្នុង​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​។​ចំណែក​ជនសង្ស័យ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយសារ​រត់ចោល​ម៉ូតូ​បាត់​ហើយ​។​ស្ត្រី​រងគ្រោះ​បាន​ឲ្យ ដឹងថា​មុនពេល​កើតហេតុ រូបគាត់​បាន​ត្រឡប់មក​ទិញ​បន្លែ ត្រី សាច់ ពី​ផ្សារ​ដើម​គ ក្នុង​គោលបំណង​ទៅផ្ទះ​វិញ​នៅឯ​សង្កាត់​ព្រៃ​ស​។​

​ជនរងគ្រោះ​បាន​បន្តថា​គាត់​ជិៈ​ម៉ូតូ​ម៉ាក ឌ្រី​ម​សង់ ១២៥ ស៊េរី ២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក់ លេខ កណ្តាល 1J.2446 ជិៈ​តាម​បណ្តោយ​ផ្លូវ ២១៧ ទិសដៅ​ពី​ជើង​មក​ត្បូង ។​ខណៈ​មកដល់​កន្លែងកើតហេតុ​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក​ជិៈ​ម៉ូតូ ម៉ាក​សង់​ប៊ិច ពណ៌​ខ្មៅ ស៊េរី​២០១២​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1.C.6197​បាន​ឆក់​កាបូបស្ពាយ​ដែល​ដាក់​ជាប់​រៀន​ម៉ូតូ មិនបាន​សម្រេច​។ ហើយក៏​ត្រូវបាន​ស្ត្រី រងគ្រោះ​បុក​ឲ្យ​ដួល ក៏​ងើប​រត់គេចខ្លួន ឡើងលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​បាត់ស្រមោល បន្សល់ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​ក៏​ដួល​រងរបួស​បន្តិច​ប​ន្ទួ​ច​។​

ក្រោយមក​សមត្ថកិច្ច​បា​ន​មកដល់​កន្លែងកើតហេតុ​ក៏​យក​ម៉ូតូ​ជនសង្ស័យ​ទៅ​ទុក ព្រមទាំង​ឲ្យ​នារី​រងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ដើម្បី​កំណត់ មុខសញ្ញា និង​ស្វែងរក​ចាប់ខ្លួន​យកមក​ដាក់​ទោសទណ្ឌ តាមផ្លូវ​ច្បាប់​៕S/​