​ចោរឆក់​ទូរស័ព្ទ​ជួប​គ្រោះថ្នាក់​ចរាចរ​ទុក​ម៉ូតូ​ចោល​

892
ចែករម្លែក

(​ភ្នំពេញ​)៖​ក្រុម​ជនសង្ស័យ​បាន​ទុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ឆ្នាំ​២០១៧​អត់​ស្លាក​លេខ​ចោល​នៅក្រោម​ស្ពាន​អាកាស​៥​មករា​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​បន្ទាប់ពី​ឆក់​បាន​ទូរស័ព្ទ​ធុន​ទំនើប​មួយគ្រឿង​ពី​នារី​ម្នាក់​ហើយ​ជួប​គ្រោះថ្នាក់​ចរាចរ​ពេល​រត់គេចខ្លួន​។​បក្ខ​ពួកក្រុម​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​បិទគូទ​តាម​ពីក្រោយ​បាន​រំដោះ​គ្នីគ្នា​គេចខ្លួន​ទៅ​បាត់​។​

​មន្ត្រីប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា​ស្ត្រី​រងគ្រោះ​ឈ្មោះ​ភើ​ម សុជាតិ​តា អាយុ​២០​ឆ្នាំ​បាន​បាត់បង់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​សេ​វេន​មួយគ្រឿង​ដោយសារ​ចោរឆក់​យកទៅ​បាត់​ខ​ណះ​នាង​កំពុង​ជិះ​ម៉ូតូ​ជាមួយ​បុរស​ម្នាក់​មកដល់​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក កាលពី​ម៉ោងជាង​៦​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​និង​ស្រែក​ឱ្យគេ​ជួយ​។​ជនសង្ស័យ ពេល​រត់គេច​មកដល់​ក្រោម​ស្ពាន​អាកាស​៥​មករា​ហៅ​ស្ពាន​តិច​ណូ បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ជាមួយ​រថយន្ត​ហើយ​ទុក​ម៉ូតូ​ចោល​រត់ឡើង​ជិះ​ម៉ូតូ​បក្ខពួក​គេចខ្លួន​ទៅ​បាត់​៕S/​ដោយៈ​កា​ម៉ាច