​ចោរឆក់​២​ក្រុម​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​

365
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៩​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ចោរឆក់​វ័យក្មេង​ចំនួន​៣​នាក់​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

ចោរឆក់​វ័យក្មេង​ទាំង​៣​នាក់​នេះ ស្ថិតក្នុង​២​ក្រុម ផ្សេងគ្នា ដោយ​២​នាក់ ឈ្មោះ ឈាង ម៉េង​ឡុង ហៅ​ដំឡូង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ និង ឈ្មោះ ឈឹម សុវណ្ណ​វិ​ចិ​ត្រា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ត្រូវបាន​កម្លាំង​ចាប់បាន​នៅ​ចំណុច មុខ​វិទ្យាល័យ​បុរី​១០០​ខ្នង ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​បន្ទាប់ពី​ពួកគេ​៤​នាក់​ម៉ូតូ​២​គ្រឿង​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​របស់​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ​លើ​ដងផ្លូវ​តែ​បក្សពួក​២​នាក់​បាន​បត់​ត្រឡប់ក្រោយ​គេចខ្លួន​រួច​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​។

ម្នាក់ទៀត​មានឈ្មោះ ឈ្មោះ សុខ វ​ឌ្ឈ​នៈ ហៅ​មករា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​ឯកសណ្ឋាន​របស់​អាវុធ​ហត្ថ​មូលដ្ឋាន​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​ភ្លាមៗ នៅ វេលា​ម៉ោង​២១:០០​នាទី ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ ត្រង់ចំណុច ផ្លូវ​សុធារស កែង​ផ្លូវ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​ខណៈដែល​រូបគេ​និង​បក្ខពួក​ម្នាក់ទៀត បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ របស់​ស្ត្រី​ម្នាក់ លើ​ម៉ូតូ​កង់​បី តែ​បក្ខពួក​ម្នាក់ទៀត​បានគេច​ខ្លួន​រួច សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​៕S/​