​ចោរលួច​ម៉ូតូ​អស់​១​គ្រឿង​ទៀតហើយ​នៅ​ស្រុក​បាណន់​

915
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​ចំណុច​មុខ​សាលា​​បឋមសិក្សា​អន្លង់​តា​មី​ភូមិ​អន្លង់​តា​មី​ឃុំ​ឈើទាល​ស្រុក​បាណន់​មាន​ជនសង្ស័យ​មិន​ស្គាល់​​សាវតា​បាន​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C125​ស៊េរី​ឆ្នាំ​២០១៦​ពណ៌​ខ្មៅ​ពាក់​​ស្លាក​លេខ បាត់ដំបង​1V4793​ហើយ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​លោក​រើ​យ​ចំរើន​មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បាណន់​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​កង​យ៉ែម​ភេទ​ប្រុស​អាយុ​៨៣​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​ប្រគាប​ឃុំ​ឈើទាល​ស្រុក​បាណន់​ខណៈពេលដែល​ម្ចាស់​ឈប់​ម៉ូតូ​ចុះ​ទិញ​បារី​មិនបាន​ដក​សោរ​ចេញ​។

​ឯ​ជនល្មើស​ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។​បច្ចុប្បន្ន​កលាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រុករក​មុខសញ្ញា​ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/

​ចោរលួច​ម៉ូតូ​អស់​១​គ្រឿង​ទៀតហើយ​នៅ​ស្រុក​បាណន់​។
​រូប​ថ​តៈ​កាត​គ្រី​ម៉ូតូ​ដែល​ចោរលួច​យក​

​ ​ ​