​ចោរ​ខែ្មរ​ម្នាក់​ចូល​លួច​ឥ​វ៉ាន់​ក្នុង​តូប​ត្រូវ​អាជីវករ​ថៃ​ព្រួត​វាយ​ស្ទើរ​ស្លាប់​

280

(​បាត់ដំបង​)៖​ចោរ​ខែ្មរ​ម្នាក់​បម្រុង​ធ្វើ​សកម្មភាព​ចូល​លួច​ឥ​វ៉ាន់​ក្នុង​តូប​លក់​ផលិតផល​ថៃ​ត្រូវ​ក្រុមអាជីវករ​ថៃ​ភ្ញាក់​ទាន់ ព្រួត​វាយ​រហូត​សន្លប់​ហើយ​អូស​យកមក​ចោល​ក្បែរ​ចិញ្ចើមផ្លូវ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៣​ជិត​ភ្លឺ​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៧​នៅក្នុង​ពិធី​ខន​សឺត​និង​តាំង​ពិ​ព័រ​ណ៌​លក់​ផលិតផល​ថៃ​នៅ​ភូមិ​ច្រាប​វាល​
​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។​
​ ​
លោក​ស៊ុន សុវណ្ណ​អធិការនគរបាល​ស្រុក​សង្កែ​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​​ព្រោះ​សន្លប់​មិនទាន់​ដឹងខ្លួន​ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សង្កែ​ដោយ​ដាក់​កម្លាំង​យាម​​ការពារ​ផង​។​ចំណែក​អាជីវករ​ថៃ​មិនបាន​សហការ​ជាមួយ​សមត្ថកិច្ច​ដោយ​គ្មាន​អាជីវករ​ថៃ​ណា​ម្នាក់​ប្រាប់ថា​ចោរ​​ចូល​លួច​ឥ​វ៉ាន់​តូប​ណាមួយ​ហើយ​បាត់បង់​អ្វីខ្លះ​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ជនជាតិ​ថៃ​បាន​សុំច្បាប់​ពី​រដ្ឋបាលខេត្ត​សុំ​បើក​ខន​សឺត​និង​លក់​ផលិត​ផល​ថៃ​រយៈពេល​មួយអាទិត្យ​គឺ​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​៣១​ខែសីហា​នៅ​ភូមិ​ច្រាប​វាល​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។​ករណីនេះ​លុះត្រាតែ​ជនសង្ស័យ​ដឹងខ្លួន​ទើប​សួរចម្លើយ​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​ត្រូវ​អាជីវករ​ថៃ​ព្រួត​វាយ​រហូត​សន្លប់​

​ ​ ​