​ចោរ​បាន​លួច​រថយន្ត​ពី​ភ្នំពេញ​យកទៅ​ផ្លុ​ង​ចោល​នៅ​ខេត្តកំពង់ស្ពឺ​

1052
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ក្រុម​ជនសង្ស័យ​ដែល​បាន​លួច​យក​រថយន្ត Camary បា​ឡែ​ន​របស់​តារាចំរៀង Rap MC Bull ជិះ​គេចខ្លួន​។ តែ​ម្ចាស់​រថយន្ត​ដេញតាម​រហូត រកឃើញ​នៅ​ម្ដុំ​ដី​ឡូ​មួយកន្លែង នៅក្នុង​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី ទាបភ្លឺ ចូល ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​។

​តារាចម្រៀង Rap MC Bull បាន​រៀបរាប់​ប្រាប់​ពី​សកម្មភាព​ពីដំបូង​មក​ថា នៅ​មុនពេល​កើតហេតុ រូបគាត់​បាន​បើករថយន្ត​មួយគ្រឿង ម៉ាក​កា​ម៉ា​រី បា​ឡែ​ន ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3664 មក​ឈប់​ចាំ​យក​ប្អូន​នៅមុខ​បុរី​ចំការ​ដូង​ខណ្ឌដង្កោ​។​

តារាចម្រៀង​បន្តថា​គាត់​បាន​ចូលទៅ​អង្គុយ​ញាំ​អី​បាន​មួយសន្ទុះ ប្អូនស្រី​របស់គាត់​ក៏បាន​មកដល់​។​ប្អូន​សួរ​គាត់​ថា បង ឡាន​នៅ​ណា​? ស្រាប់តែ ភ្ញាក់​ព្រើត ទើប​គាត់​ប្រ​ញ៉ាប់​ដក​ទូរស័ព្ទ​មក​មើលឃើញ លោត​សញ្ញា GPS ប្រាប់​មកពី​សកម្មភាព​រថយន្ត​របស់គាត់ បានធ្វើ​ដំណើរ​ចេញទៅ​។​

បច្ចុប្បន្ន​រថយន្ត​ដែល​ត្រូវគេ​លួច​យកទៅ​នោះ ត្រូវបាន​ម្ចាស់​រថយន្ត គឺ​តារាចម្រៀង​រ៉េ​ប MC Bull សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល បាន​ស្វែងរក​តាម​ប្រព័ន្ធ​GPS ឃើញ​វិញ​ហើយ នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់ថា ជនសង្ស័យ​មាន​គ្នា​ប៉ុន្មាន​នាក់​នៅឡើយ​ទេ​៕S/​

​ចោរ​បាន​លួច​រថយន្ត​ពី​ភ្នំពេញ​យកទៅ​ផ្លុ​ង​ចោល​នៅ​ខេត្តកំពង់ស្ពឺ​

អ្នកចម្រៀងម្ចាស់រថយន្ត

អ្នកចម្រៀងម្ចាស់រថយន្ត