​ចោរ​ម្នាក់​ដែល​ដើរ​លួច​តាម​មន្ទីរពេទ្យ​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូនទៅ​តុលាការ​

623
ចែករម្លែក

ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​នៅ​រសៀល​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​បាន​បញ្ជូន​ចោរលួច​ម្នាក់​ដែល​ធ្វើ​សកម្មភាព​តាម​មន្ទីរពេទ្យ​ទៅ​តុលាការខេត្ត​។​ក្រោយពេល​សមត្ថកិច្ច​ចាប់ខ្លួនបាន​កាលពី​ម៉ោង​៤​ទាបភ្លឺ​ចូល​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​បន្ទប់​ផ្ទះ​ជូ​ល​ស្ថិត​ក្នុងភូមិ​សង្កាត់​អូរ​ចារ​ក្រុង​បាត់​ដំ​ង​។​

​លោក​វរសេនីយ៍ទោ​ឈឿង គឹម​សុង​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​សៅ​សុភ័ក្ត្រ​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​សង្កាត់​អូរ​ចា​ក្រុង​បាត់ដំបង​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​សុង​សុធា​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​។

​ចំពោះ​ទ្រព្យសម្បត្តិ​ដែក​បាត់បង់​មាន​កាបូប​ដាក់​លុយ​ពណ៌​សាច់​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​អុ​ប​ប៉ូ​អត្តសញ្ញាណប័ណ្ណ​២​សន្លឹក​កាត​.​ប​សស​.១​សន្លឹក​និង​លុយ​៥០​ម៉ឺន​រៀល​៕S/