(ព្រៃវែង)៖សត្វក្របីមេនិងកូនចំនួន២ក្បាលត្រូវបានក្រុមចោរលួចដឹកទាំងកណ្ដាលអាធ្រាត្រតែមិនបានសម្រេចខណៈដែលអ្នកជិតខាងឃើញរួចរាយការណ៍ទៅសមត្ថកិច្ច។ហេតុការណ៍នេះបានបង្កភាពភ្ញាក់ផ្អើលនៅក្នុងភូមិដូនយូរឃុំជាខ្លាងស្រុកស្វាយអន្ទរខេត្តព្រៃវែងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែសីហាឆ្នាំ២០១៧។
លោកអ៊ុងផានអធិការនគរបាលស្រុកស្វាយអន្ទរបានឲ្យដឹងថានៅវេលាម៉ោងខាងលើមានក្រុមចោរចំនួន២នាក់បានមកលួចក្របីអ្នកស្រុកចំនួន២ ក្បាលគឺ មេ១ក្បាល និងកូន១ក្បាលដោយដឹកចេញមកលិចឡើងមកតាមថ្នល់ពេលនោះផងដែរ។ឈ្មោះ ប៉ៃ សុខលី ភេទប្រុសអាយុ៣៦ឆ្នាំនៅភូមិជាមួយបានលឺឆ្កែព្រុះខ្លាំងពេកក៏បានក្រោកឡើងមើលស្រាប់តែឃើញមានមនុស្ស២នាក់មិនស្គាល់ឈ្មោះកំពុងដឹកក្របី។
ភ្លាមនោះរូបគាត់បានរាយការណ៍មកលោកមេប៉ុស្តិ៍ហើយលោកនាយប៉ុស្តិ៍ក៏បានដឹកនាំកម្លាំងទៅស្ទាក់ក្រុមចោរ។ប៉ុន្តែក្រុមចោរបានលែងក្របីរួចរត់គេចខ្លួនបាត់ទាំងយប់។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថាបច្ចុប្បន្នក្របីបានប្រគល់ជូនម្ចាស់វិញហើយរីឯក្រុមចោរគឺកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណដើម្បីចាប់យកមកផ្តន្ទាទោស៕S/ដោយ៖ចាន់ ថន
