ដោយវណ្ណៈ/ព្រះសីហនុៈលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថាកម្លាំងចាប់ជនសង្សយ័២នាក់ក្នុងចំណោម៣នាក់។ក្រោយជនសង្ស័យទាំង៣នាក់ឆក់កាបូបជនជាតិចិនបណ្តាលឲ្យជនរងគ្រោះដួលនិងរងរបួស។ករណីនេះបានកើតឡើងនៅចំណុចផ្លូវចំណោតជិតបេនឡានចាស់ស្ថិតនៅភូមិ២សង្កាត់៣ក្រុងព្រះសីហនុកាលពីយប់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៨។
លោកស្នងការបានបញ្ជាក់ទៀតថាក្រុមជនសង្ស័យដែលមានគ្នាចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង ឆក់កាបូបរបស់ជនរងគ្រោះ ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូឌុបជាមួយមិត្តភក្តិ ។បណ្តាលឱ្យដួលម៉ូតូហើយជនរងគ្រោះរងរបួស រលាត់កែងដៃខាងស្តាំ , រលាត់ត្រកៀកខាងស្តាំ និងរលាត់ ក។
លោកស្នងការបានបន្តថាជនសង្ស័យឈ្មោះ១-ឈ្មោះ លី ជាសាង ភេទប្រុស អាយុ ១៨ឆ្នាំ( អ្នកបើកម៉ូតូ ) ។ឈ្មោះ យន់ ភារៈ ភេទប្រុស អាយុ ១៨ឆ្នាំ(ជិះក្រោយឆក់ ) ។ឈ្មោះ កុយ ជង់ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ(ជិះកណ្តាល)បានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្វែងរក ។
-ជនរងគ្រោះឈ្មោះ HAUNG GUI JIAO ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ E៩៩៨៩៨៣៤៦ ស្នាក់នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។សម្ភារៈបាត់បង់-កាបូបស្ពាយចំហៀង ១ ពណ៌ខ្មៅ-ទូរស័ព្ទដៃ១គ្រឿង ម៉ាក SAMSUNG ពណ៌ស។
វត្ថុតាងចាប់យកបានកាបូបស្ពាយចំហៀង១ ពណ៌ខ្មៅ-ទូរស័ព្ទដៃ១គ្រឿង ម៉ាក SAMSUNG ពណ៌សម៉ូតូ១គ្រឿង ម៉ាក និច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៣១៨០២៧ ( មធ្យោបាយធ្វើសកម្មភាព ) ។
ចំពោះជនសង្ស័យនគរបាលព្រហ្មទណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមច្បាប់៕S/