​ចៅហ្វាយខេត្ត​កំពង់ចាម​ថ្មី​បញ្ជា​ឲ្យ​សមត្ថកិច្ច​កម្ទេចចោល​ទីតាំង​ល្បែង​ជល់​មាន់​ដ៏​ធំ​នៅ​ស្រុក​ជើងព្រៃ​និង​ស្រុក​ចំការលើ

1655
ចែករម្លែក
  • 150
    Shares

(​កំពង់ចាម​)៖​ទីតាំង​បើក​ល្បែង​ជល់​មាន់​ដ៏​ធំ​២​កន្លែង​នៅ​ស្រុក​ជើងព្រៃ​និង​ស្រុក​ចំការលើ​ត្រូវបាន​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​ទើប មកកាន់​តំណែង​ថ្មី​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​និង​ដុត​កម្ទេច​ទីតាំង​ចោល​តែម្តង​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ចុះបង្ក្រាប និង​ដុត​បំផ្លាញចោល​ទីតាំង​ជល់​មាន់​ដ៏​ធំ​នៅ​ស្រុក​ជើងព្រៃ និង​ស្រុក​ចំការលើ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧​នេះ ក្រោយពី​មាន​បទបញ្ជា​ពី​លោក​អភិបាលខេត្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បន្តថា​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះបង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ជល់​មាន់នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី ស្ថិតក្នុង​ភូមិ​មហា​ឃុំ​ស្វាយទាប​ស្រុក​ចម្ការលើ​។​ប៉ុន្ដែ​ក្រុម​ជនសង្ស័យ​បាន​រត់គេចខ្លួន​អស់​ដោយ​បន្សល់ទុក​នូវ​វត្ថុតាង​ប៉ាតង់​សម្រាប់​ប្រក់​រោង​សង្វៀន​ជល់​មាន់​មួយ​ផ្ទាំង​។​ចំណែក​សម្ភារៈ​នៅក្នុង​ទី​បើក​ល្បែង​នេះ​ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅ​កន្លែងកើតហេតុ​។​

​ក្នុងនោះ​កាលពី​រសៀល​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​បន្ដ​ចុះ​ដុតបំផ្លាញ​ទីតាំង​ល្បែង ជល់​មាន់​មួយកន្លែង​ទៀត នៅ​ភូមិ​ប៉ា​ណា ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ​។​ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយ​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ​បានដឹងខ្លួន​ទាន់​ហើយ​បាន​រត់គេចខ្លួន​បាត់អស់​៕S/​ដោយ​៖​ភោគ​សម្បត្តិ​

​សមត្ថកិច្ច​កម្ទេចចោល​ទីតាំង​ល្បែង​ជល់​មាន់​ដ៏​ធំ​នៅ​ស្រុក​ជើងព្រៃ​និង​ស្រុក​ចំការលើ


#