​ចៅហ្វាយខេត្ត​ព្រះវិហារ​ទើប​ឡើង​ថ្មី​ចុះ​ពិនិត្យ​ស្ថានភាព​តាម​ព្រំដែន​កម្ពុជា​-​ឡាវ​

454
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ទើប​ឡើង​ថ្មី​រួម​ដំណើរ​ដោយ​មន្ត្រីរាជការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​និង​អាជ្ញាធរ​មូលដ្ឋាន​។​

លោក​បាន​អញ្ជើញ​ដើរកាត់​ព្រៃ​ចុះ​ពិនិត្យ​ភូមិសាស្ត្រ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ឡាវ​ក្នុងភូមិ​សាស្ត្រ​ភូមិ​កំពង់​សង្កែ​ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប​។​
​ស្ថិតក្នុង​ឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​បង្គោល​ព្រំដែន​លេខ​២៤​ព្រមទាំង​ណែនាំ​ឱ្យ​កងកម្លាំង​យើង​ត្រូវ​ថែរក្សា​បង្គោល​ព្រំដែន​នេះ​ឱ្យ​បានល្។អ​ចៀសវាង​មានការ​បាក់រ​លំដោយ​ប្រការ​ណាមួយ​។ ជាមួយគ្នា​នោះ លោក​ក៏បាន​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេរពៅ ព្រមទាំង​ជូន​ថវិកា​ផងដែរ​។​
​លោក ប្រាក់ សុវណ្ណ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ឈរជើង​នៅតាម​ព្រំដែន ត្រូវ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ឲ្យ​បានល្អ​ប្រសើរ​ត្រូវ​ទប់ស្កាត់​ការ​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​ក៏ដូចជា​ការឆ្លង​ដែន​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធិភាព​៕S/​