​ចៅ​ដើរ​ចាប់​ត្រី​តាម​ក្រោយ​ម៉ាស៊ីន​ច្រូតស្រូវ​របស់​តា​ពេល​តា​បើក​ថយ​កិន​ស្លាប់​កប់​ភក់​

1396
ចែករម្លែក

(​បន្ទាយមានជ័យ​)៖​ចៅប្រុស​ម្នាក់​បាន​ដើរ​ចាប់​ត្រី​តាម​ក្រោយ​ម៉ាស៊ីន​ច្រូតស្រូវ​របស់​តា​នៅពេល​តា​បើក​ថយក្រោយ​ក៏​កិន​ចៅ​បណ្តាល​ឲ្យ​ស្លាប់​កប់​ភក់​យ៉ាង​អ​ណោ​ច​អធម៌​។​ហេតុការណ៍​បានកើត​ឡើង​នៅ​វាលស្រែ​ខាងលិច​ស្ពាន​ក្រឡ​ភូមិ​-​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​កាលពី​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក​វរសេនីយ៍ ស៊ីន ណារ៉ាក់ អធិការនគរបាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ម៉ាន កក្កដា អាយុ​៨​ឆ្នាំ ត្រូវជា​ចៅ​ជីដូនមួយ​របស់​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​ធំ​ឈ្មោះ បាំង ផង់ អាយុ​៦២​ឆ្នាំ​លំនៅ​ភូមិ​ពង្រ​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​។​

លោក​និយាយ​បន្ត​ដោយ​ស្រង់​សំដី​ម្ចាស់​ម៉ាស៊ីន​ច្រូត​នោះ​ថា មុន​កើតហេតុ តែ​កុង​(​ដែល​រត់គេចខ្លួន​) បាន​ចុះ​ច្រូតស្រូវ​មានទឹក​លាយ​ភក់ ហើយ​បាន​លេចចេញ​ត្រី​ខ្លះៗ​តាម​គន្លង​កង់​ម៉ាស៊ីន​ច្រូត​។ ពេលនោះ ក្មេងរងគ្រោះ​បាន​ដើរ​ចាប់​ត្រី​តាម​ក្រោយ​។​តៃកុង​បានដឹង​មុន​ដែរ តែ​ដល់​បរ​ច្រូត​ច្រើន​ត្រឡប់​ទៅ​ក៏​ភ្លេច​ហើយ​ថយ​ម៉ាស៊ីន​ច្រូត​ក៏​កិន​ពីលើ​ក្មេងប្រុស​នោះ​កប់​ភក់​បែក​ឈាម​ស្លាប់ទៅ​។​

​ករណីនេះ ក្នុង​ហ្វេ​ស​ប៊ុ​ក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​មាន​អ្នក​Like​និង​Comment ជាច្រើន​។​ក្នុងនោះ​ភាគច្រើន​បាន​សោកស្តាយ ចូលរួម​រំលែក​ទុក្ខ​និង​ស្តីបន្ទោស​ខ្លះ​ដែរ​។​លោក ស៊ីន ណារ៉ាក់​បន្តថា​ករណីនេះ​គ្មាន​អ្នក​ប្តឹងផ្តល់​អី​ទេ​ព្រោះ​ជាតា​និង​ចៅ​។​ប៉ុន្តែ​តែ​កុង​បើក​ម៉ាស៊ីន​ច្រូត​បាន​រត់គេចខ្លួន​បាត់​ហើយ​។​ឯ​ម៉ាស៊ីន​ក៏​មិនទាន់បាន​ឃាត់ទុក​នៅឡើយ​ដែរ​៕S/ ដោយ :​ភ្នំ​ស្វាយ​

រូបថត​: ម៉ាស៊ីន​ច្រូត​និង​លក​កតា​ម្ចាស់​ឈ្មោះ​បាំង ផង់ និង​អ្នកភូមិ​លើកសព​ក្មេងប្រុស​ឈ្មោះ​ម៉ាន កក្កដា ដែល​ម៉ាស៊ីន​ថយ​កិន​ស្លាប់ (​រូប​:​ភ្នំ​ស្វាយ​)​