​ចៅ​នៅ​ជាមួយ​ជីដូន​លេង​ភ្លើង​បណ្តាលឱ្យ​ឆេះ​ផ្ទះបាយ​

190
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ម្តាយ​ឪពុក​ចេញទៅ​ធ្វើការ​ទុក​ចៅ​ឱ្យ​ជីដូន​មើល​ខណៈ​ជីដូន​មក​មុខផ្ទះ​ចៅ​លេង​ភ្លើង​នៅ​ខាងក្រោយ​បណ្តាលឱ្យ​ឆេះ​ផ្ទះបាយ​អស់​១​ខ្នង​។​ហេតុការណ៍​កើតឡើង​នៅ​ម៉ោង​៣​ល្ងាច ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ ព្រៃ​ឬ​ស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ម​ន្ត្រើ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រះ​ពន្លា​បានឱ្យដឹងថា​៖​ម្ចាស់​ផ្ទះបាយ​មានឈ្មោះ កែវ វណ្ណា ប្រុស អាយុ ៦៩​ឆ្នាំ ប្រពន្ធ​មានឈ្មោះ កែវ​ដា​វ៉ាន ស្រី អាយុ​៦៧ ឆ្នាំ​រស់នៅ​ភូមិ ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​នៅ​មុនពេល​កើតហេតុ​នោះ​ម្តាយ ឪពុក​ចេញទៅ​ធ្វើការ ទុក​ចៅ​ឱ្យ​ជីដូន​មើល​ជីដូន​មក​មុខផ្ទះ​ចៅ​លេង​ភ្លើង​បណ្តាលឱ្យ​ឆេះ​ផ្ទះបាយ​យ៉ាង​សន្ធោសន្ធៅ​។​

​ភ្លាមៗ​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​រ៉ែ​ម​វីរៈ​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួល​ប្រចាំ​បញ្ជា​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​ចំនួន​៣​គ្រឿង​និង​មាន​នគរបាល​ពន្លត់​អគ្គិ​ស​ភ័យ​ជាច្រើន​នាក់ ព្រមទាំង​មាន​លោក​ហ៊ឹក​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​ដឹកនាំ​ផង​និង​ប្រជាពលរដ្ឋ​ពួតដៃគ្នា​បាញ់​ទឹក​ពន្លត់ភ្លើង​រលត់​ជា​ស្ថាពរ មិន​បណ្តាលឱ្យ​ឆេះ​ឆ្លង​មក​ផ្ទះ​មុខ​និង​ផ្ទះ​ជិតខាង​បន្ត​ទៀតឡើយ ៕S/


​ ​
​ ​រូបថត ៖ ចៅ​នៅ​ជាមួយ​ជីដូន​លេង​ភ្លើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះបាយ (​រូប​៖ ប​.​ជ័យ​)​