​ចំណាយ​ថវិកា​១២​លាន​ដុល្លារ​ជួសជុល​ផ្លូវជាតិ​លេខ​៤៨​ឱ្យ​ហើយ​មុន​បុណ្យ​សមុទ្រ​

1125
ចែករម្លែក
  • 60
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ គិត​ត្រឹម​សប្តាហ៍​ទី​៣ ខែតុលា ឆ្នាំ​២០១៨ “​ផ្លូវជាតិ​លេខ​៤៨” ជួសជុល​បាន​ជាង ៧០​ភាគរយ​ហើយ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ពាក់ព័ន្ធ​។​

ផ្លូវ​៤៨​មាន​ប្រវែង​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទី​រួម​ខេត្តកោះកុង​ដែល​ក្នុងនោះ​ប្រវែង​៦៣​គីឡូម៉ែត្រ​ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងទៀត​។​

​តាម​ប្រភព​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​៖​ផ្លូវ​នេះ​ត្រូវបាន​បែងចែក​ជា ៩១​កំណាត់​ខ្លីៗ​ដើម្បី​ជួសជុល​ឱ្យបាន​ទាន់ពេលវេលា​ដោយ​កម្លាំងចម្រុះ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កងវិស្វកម្ម និង​ភាគី​ពាក់ព័ន្ធ​។

ការជួសជុល​ប្រើ​គ្រឿងចក្រ​សរុប ១១៤​គ្រឿង​និង គ្រោង​ចំណាយ​ថវិកា ប្រមាណ​១២​លាន​ដុល្លារ​អាមេរិក បច្ចុប្បន្ន​សម្រេចបាន​ជា​ង​៧០%​ដោយ នឹង​ជួសជុល​ទាំងស្រុង​មុន​ពិធីបុណ្យ​សមុទ្រ​ខាងមុខនេះ​។​

​ជាមួយគ្នានេះ​ផងដែរ ក្រុមការងារ​ក៏បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤៨ និង​ពិនិត្យ​ភាព​ធន់​នៃ​ស្រទាប់​ផ្លូវ Dinamic Cone Penetration test(DCP)​និង​ជួបប្រជុំ​ដាក់​ទិសដៅ​រៀបចំ​ផែនការ​អនុវត្ត​ការងារ​ជួសជុល​ក្នុង​កំណាត់​នីមួយ​ឱ្យបាន​ទាន់ពេលវេលា​តាម​អនុសាសន៍​ណែនាំ​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

សូមជម្រាបថា ផ្លូវ​លេខ​៤៨ ត្រូវបានរ​ការខូចខាត​ដោយ​ដល់​អាយុកាល ហើយ​ត្រូវ​ស្ថាបនា​ឡើងវិញ និង​ដោយសារ​ការដឹក​លើ​សទ​ម្ង​ន់​កំណត់​ព្រមទាំង​ស្ថានភាព​អាកាសធាតុ​ដែលមាន​ភ្លៀង​ឥតឈប់ឈរ​នៅ​តំបន់​នោះ​៕S/

​ចំណងជើង​រូបថត​៖“​ផ្លូវជាតិ​លេខ​៤៨” ប្រវែង​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទី​រួម​ខេត្តកោះកុង​ជួសជុល​បាន​ជាង ៧០​ភាគរយ​