​ចំណូល​ពន្ធគយ​នៅ​ខេត្តបន្ទាយមានជ័យ​១​ថ្ងៃ​បាន​ជាង​១​លាន​ដុល្លារ​

428
ចែករម្លែក
  • 928
    Shares

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​ថ្លែងថា​ចំណូល​ពន្ធគយ​នៅ​ខេត្តបន្ទាយមានជ័យ​១​ថ្ងៃៗ​ប្រមូល​បានគិត​ជា​ប្រា​ក់ជាង​១​លាន​ដុល្លារ​មួយខែ​បាន​ជាង​៣០​លាន​ដុល្លារ​ដែល​កើន​ឡើងជា​លំដាប់​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ​។​
​លោក​ឆែ​សុធា​ប្រធាន​ចាស់​ត្រូវ​ចូលនិវត្តន៍​នៃ​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​ថា​:​អំឡុង​លោក​កាន់តំណែង​៣​ឆ្នាំ​១​ខែ​មកនេះ​ចំណូល​ពន្ធគយ​បាន​កើន​ឡើងជា​លំដាប់​។

​ដូច​ក្នុង​ឆ្នាំ​២០១៨​កន្លងមក​ពន្ធគយ​នៅ​ខេត្ត​នេះ​ប្រមូលបាន​ក្នុង​១​ថ្ងៃៗ​បានគិត​ជា​ប្រា​កជាង​១​លាន​ដុល្លារ​។​ឬ​មានន័យថា​ក្នុង​១​ខែៗ​ប្រមូល​បា​ម​ជាង​៣០​លាន​ដុល្លារ​។​លោក​គិតថា​ឆ្នាំ​២០១៩​នេះ​ពន្ធគយ​នឹង​កើនឡើង​ទៀត​ព្រោះ​ទំនិញ​នាំចូល​កាន់តែច្រើន​ការប្រតិបត្តិ​ការ​របស់​មន្ត្រី​គយ​និង​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​កាន់តែ​ប្រសើរ ។​

​មន្ត្រី​នាយកដ្ឋាន​បុគ្គលិក​បាន​អាន​ប្រកាស​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានប្រកាស លោក ឆែ សុធា ឱ្យចូល​និវត្តន៍​ហើយ​ដាក់​លោក​នូ​ស៊ីថា​ពី​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​ផ្ទេរ​ភារកិច្ច​មកជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ជំនួស​វិញ​។​ផ្លាស់ប្តូរ​ផ្ទេរ​ភារកិច្ច​មេ​និង​មន្ត្រី​គយ​នៅ​ទូទាំងប្រទេស ។

​ចំណែក​លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ត្រូវ​ផ្ទេរ​ទៅ​បំពេញភារកិច្ច​ជា​ប្រធានការិយាល័យ​រដ្ឋបាល​និង​គ្រប់គ្រង​នៃ​សាខាគយ​និង​រដ្ឋាករ​ខេត្ត​មណ្ឌល​គី​រី ។​

លោក​ងួន​កុសល​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ផែស្ងួត​អ៊ុយ​ញ៉ុ​ង​ភ្នំពេញ​ត្រូវ​មក​ទទួល​ភារកិច្ច​ជា ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​លោក​នូ​ស៊ីថា​ប្រធាន​ថ្មី​នៃ​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយ​មាន​ជ៏​យ​បាន​ប្តេជ្ញាចិត្ត​ខិតខំ​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងនោះ​មាន​ដឹកនាំ​មន្ត្រី​ដើម្បី​ប្រមូល​ពន្ធគយ​អោយបាន​កើនឡើង​បន្ថែមទៀត ។​

​លោក​ផា អេង​វ៉េង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ តំណាង​លោក​ប្រតិភូ​គុណ ញឹម ក៏​ដូច​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អបអរសាទរ​មន្ត្រី​ថ្នាក់ដឹកនាំ​សាខា​និង​ការិយាល័យ​គយ​និង​រដ្ឋាករ​ខាងលើ​ដែល​ថ្នាក់លើ​ផ្តល់​សេចក្តីទុកចិត្ត​និង​ប្រគល់​ភារកិច្ច​ហើយ​ចូលកាន់​តំណែង​ពេលនេះ​។​

​អស់លោក​បាន​ណែនាំ​បន្ថែ​ន​អោយ​មន្ត្រី​ទាំង​២ បន្ត​ដឹកនាំ​អង្គភាព ហើយ​ពង្រឹង​ការដឹកនាំ គ្រប់គ្រង ហើយ​ធានាបាន​ការប្រមូល​ពន្ធ​គយ​គ្រប់​និង​លើស​ផែនការ​។​គឺ​ត្រូវ​ទប់ស្កាត់​បង្ក្រាប​អំពើ​រត់​ពន្ធគយ​អោយ​បានជា​អតិបរមា​៕S/

រូបថត :​លោក​ផា អេង​វ៉េង ប្រគល់​ប្រកាស និង​ត្រា​ដល់​លោក​នូ ស៊ីថា និង​លោក​ងួន កុសល​( រូប​: ភ្នំ​ស្វាយ​)​