​ចំបាប់​អវត្តមាន ពី​ស៊ី​ហ្គេម​ទៀតហើយ​

227
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
នេះ​ជា​លើក​ទី​៣ ហើយ ដែល​គណៈកម្មការ​ស៊ី​ហ្គេម សម្រេចចិត្ត​ដក​កីឡា​ចំបាប់ ចេញពី​ការប្រកួត​កីឡា​ថ្នាក់​តំបន់ ដែល​ធ្វើ​រៀងរាល់ ២ ឆ្នាំ​ម្ដងនេះ​។​

​ចំបាប់ ជា​ប្រភេទ​កីឡា ដ៏​មាន​ប្រជា​ប្រី​យ៍​បំផុត ដែល​មិនមែន តែ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ដែល​លេង​កីឡា​នេះ តែ​គឺ​នៅ​ជុំវិញ​ពិភពលោក សុទ្ធតែ​លេង​កីឡា​នេះ មិនតែប៉ុណ្ណោះ ចំបាប់​ជា​ប្រភេទ​កីឡា​អូឡាំពិក ទៅទៀត ។​

ប្រភេទ​កីឡា​ចំបាប់​

​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ គេ​បាន​ចាត់ទុកថា ការប្រកួត​កីឡា​ស៊ី​ហ្គេម ជា​ឱកាស​ដែល​គេ​ចែករំលែក មេដាយ​គ្នា ឬ​ជា​ឱកាស ដែល​ប្រទេស​ជា​ម្ចាស់ផ្ទះ ប្រមូល​មេដាយ ឬ​ជា​អ្នក​កម្រិត​ប្រភេទ​កីឡា ដែល​គេ​យល់ថា គេ​មាន​សក្ដានុពល​ខ្ពស់ ក្នុងការ​ដណ្ដើម​មេដាយ ។​

​ការប្រជុំ​ចុងក្រោយ កាលពី​ប៉ុន្មាន​សប្ដាហ៍ មុននេះ ប្រទេស​ម្ចាស់ផ្ទះ គឺ​ហ្វីលីពីន សម្រេច​ដក​កីឡា​ចំបាប់ ពី​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម នា​ចុង​ឆ្នាំនេះ​។​

​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​និយាយថា កីឡាករ កីឡាការិនី របស់លោក បាន​ត្រៀមខ្លួន រង់ចាំ​ការមកដល់ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម មិនតែប៉ុណ្ណោះ ពួកគេ​មាន​ជំនឿ​ចិត្ត នឹងមាន​ឱកាស ដណ្ដើមបាន​មេដាយ​ទៀតផង ។ ពេលនេះ ពួកគេ មានការ​ខកចិត្ត​យ៉ាងខ្លាំង​។​

ប្រភេទ​កីឡា​ចំបាប់​

​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍​អះអាងថា ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​កម្ពុជា នឹង​សំអាត​ស៊ី​ហ្គេម ដោយ​មិន​បំពាន ក្នុងការ​ប្រជែង ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ឡើយ ។ នរណា​ខ្លាំង អ្នកនោះ នឹង​បាន​មេដាយ ការជជែក​គ្នា ពី​ការចែក​មេដាយ នឹងមិន​មាន​ឡើយ ។​

​សូមបញ្ជាក់ថា ប្រភេទ​កីឡា​ចំបាប់ បាន​អវត្តមាន ពី​ស៊ី​ហ្គេម តាំងពី​ស៊ី​ហ្គេម​លើក​ទី​២៨ ឆ្នាំ​២០១៥ នៅ​ប្រទេស​សឹង្ហ​បូរី និង​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ពេលនេះ លើក​ទី​២០ នៅ​ប្រទេស​ហ្វីលីពីន ។ តាមពិត ហ្វីលីពីន ក៏​ជា​ប្រទេស ដែល​កីឡា​ចំបាប់ របស់គេ មាន​សក្ដានុពល​ដែរ តែ​លើក​នេះ មិនដឹង​យ៉ាងម៉េច ស្រាប់តែ​ហ្វីលីពីន សម្រេចចិត្ត​ដក​ចំបាប់​ចេញ នៅ​នាទីចុងក្រោយ ទៅហើយនោះ ។​

​ស៊ី​ហ្គេម ២០១៩ ធ្វើឡើង​ក្រោម​ពាក្យស្លោក យើង​ឈ្នះ​ដូច​គេ​ម្នាក់ (We Win As One) ដែល​ព្រឹត្តិការណ៍​នេះ គេ​រំពឹងថា នឹងមាន​កីឡាករ កីឡាការិនី ចូលរួម​ចំនួន ៩.៨៤០ នាក់ មកពី​ប្រទេស ចំនួន ១១ ក្នុង​តំបន់ ៕v