​ចំហ, ​ចំហៀវ, ​ចំហេះ, ​ចម្លង​, ចម្រោះ​, ចម្ប៉ា​, ចំប៉ា​, ​ចរ​ចា, ​ចំហុយ, ​សង្គហៈ​, ​សទិសសញ្ញា​, ​សន្យា​, ​សសៀរ​ស៍, សសរ​ស៍, ប្រញាប់, ​ប្រញាល់, ​ប្រជ្រៀត, ​សព៌ាង្គ​

499

​ចំហ​( កិ​. ឬ​កិ​. វិ​. ) បើក​ឱ្យ​ច្រហៈ ចំហ​ទ្វារ​,​ចំហ​បង្អួច ចំហ​ខ្លួន ។ និយាយ បើកចំហ​គឺ​និយាយ​ឥត​លាក់បាំង ។​
​ ​
​ចំហៀវ ( កិ​. ) ធ្វើឱ្យ​ហៀវ​, សម្រាំង​ឱ្យ​សុទ្ធ , ចំហៀវខ្លាញ់​, ចំហៀវ ប្រេង ។​
​ ​
ចំហេះ ( ន​. ) ការឆេះ​៖ ត្រូវ ប្រយ័ត្ន​កុំឱ្យ​មាន​ចំហេះ​ព្រៃ​ឬ​ចំហេះ ចំបើង ។​
​ ​
​ចម្លង​ ចំ​-​ល៉​ង ( កិ​. ) ធ្វើឱ្យ​ឆ្លង​, នាំ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​, ផ្ទេរ​ពី​ទីមួយ​ទៅ​ទីមួយ​, កត់​ឬ​សរសេរ​ពី​ច្បាប់ មួយ​ទៅ​ដាក់​ក្នុង​ច្បាប់​មួយទៀត​៖ ចែវ ទូក ចម្លង​មនុស្ស ចម្លងសំបុត្រ​, ចម្លង សាស្ត្រា ។ ចម្លងគ្រោះ​គឺ​រំដោះគ្រោះ​។ ចម្លងជំងឺ​គឺ​នាំឱ្យ​ឆ្លង​ជំងឺ ។​
​ ​
ចម្រោះ​ ចំ​-​រ៉ោះ ( ន​. ) ដំណើរ ដែល​ច្រោះ​ ៖ ចម្រោះភ្នំ​, ចម្រោះ​ច្រាំង ទន្លេ​។​

ចម្ប៉ា​ ចំប៉ា​បា​.: សំ​. ( ន​. ) (​ចម្បក​, ចម្បក​, ច​ម្បា​) ឈ្មោះ​ឈើ​ពួក​មួយ​មាន​ផ្កា​ក្រអូប ឈ្ងប់​៖ មាន​ពីរ​យ៉ាង​គឺ ចម្ប៉ាស​, ចម្ប៉ាក្រហម ។ ចំប៉ា​សំ​. បា​.(​ន​.) (​ច​ម្បា​)​ឈ្មោះ​រាជធានី មួយ​របស់​ដែន អង្គៈ​ក្នុង​មជ្ឈិមប្រទេស (​ឥណ្ឌា​) ពី​ក្នុង បុរាណសម័យ​យូរហើយ ។​
​ ​
ចំប៉ា​ ឬ​ចាមប៉ា ( ន​. ) ឈ្មោះ​ដែន មួយ​នៅ​ខាង​ទិស​បូ​ព៌ៃ​ន​កម្ពុជរដ្ឋ​, មាន ឈ្មោះ​ប្រាកដ តែ​ពី​ក្នុងសម័យ​មហានគរ (​នគរធំ​), ជា​ដែន​របស់​ពួក​មនុស្សជាតិ ចាម្ប៍​ឬ​ចាម​៘ លុះ​ចំណេរ​កា​លត មក​ពួក​មនុស្សជាតិ ត័ង​កៀ​មានអំណាច​គ្រប​សង្កត់​លើ​ក៏​ដេញ​កម្ចាត់ ពួក​ចាម ចេញ​អស់​៘ ពួក​ខ្លះរ​ត់ម​កនៅ អាស្រ័យ​ក្នុង​កម្ពុជរដ្ឋ​ជាប់​ហៅថា​ចាមៗ រៀង​មកដល់​សព្វថ្ងៃនេះ​៘ ពួក​ត័ង កៀ​តាំង​នាម​ដែន​ចម្ប៉ា​ទាំងមូល​ហៅថា អណ្ណាម ជាប់​រៀងមក​៘ គោល​ចារឹក និង​បុរាណវត្ថុ​ជា​កេរដំណែល​របស់​ពួក​ចាម​ច្រើន មាន​ប្រាកដ​នៅ​តំបន់​ទួ​រ៉ា​ន ក្នុង​ដែន​អណ្ណាម​សព្វថ្ងៃនេះ ។ ចាម្ប៉ា​
​ ​
​ចរ​ចា ច​-​ចា (​កិ​.) និយាយ ប្រស្រ័យ​, សំណេះសំណាល​រកគ្នា​៖ គេ​កំពុង​ចរចា​គ្នា​សត្វ សារិកាកែវ​វា​កំពុង ទំ​លើ​មែកឈើ​វា​ចរចា​គ្នា​វា​ដូច​មនុស្ស យើង​ដែរ​ហ្ន៎ !
​ ​
​ចំហុយ ( កិ​. ) កម្តៅ​ឬ​ចម្អិន ដោយ​ចំហាយ​ទឹក​ក្តៅ​ដែល​ហុយ​ឡើង​: ចំហុយ​បាយដំណើប​, ចំហុយត្រី ។ គុ​. ដែល​ឆ្អិន​ដោយ​ចំហុយ​៖ បាយ​ចំហុយ​, ពោត​ចំហុយ​, ត្រី​ចំហុយ ។​
​ ​
​សង្គហៈ​ សង់គៈហៈ​បា​.​សៈំ​.( ន​.) (​សង្គហៈ​សំ​គ្រហ​) សេចក្តី ឬ​ការសង្គ្រោះ ការ​កាន់​យក​ឬ​ស្រង់សេចក្តី យក​ដោយ​សង្ខេប ។ សង្គហកម្ម​ការធ្វើ សេចក្តី​សង្គ្រោះ ។ សង្គហការណ៍​ហេតុ ឬ​ដំណើរ​នៃ​សេចក្តី​សង្គ្រោះ ។ សង្គហ ធម៌​ឌ ធម៌​សង្គ្រោះ​, ធម៌​សម្រាប់​សង្គ្រោះ គ្នា ។ សង្គហភាព​ភាព​នៃ​សេចក្តី សង្គ្រោះ ។ សង្គហវត្ថុ​ទីតាំង​ឬ​អង្គ​នៃ សេចក្តី​សង្គ្រោះ​, មាន ៤​ប្រភេទ​គឺ​ការឱ្យ ទេយ្យវត្ថុ​, ការ​ពោល​វាចា​គួរឱ្យ​ចង់​ឮ ចង់​ស្តាប់​, ការប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍ ដល់​គ្នា​, ការតាំង​ខ្លួន​ស្មើៗ (​ម​. ព​. រាជ​ផង​) ៘​
​ ​
​សទិសសញ្ញា​ សៈទិសៈ​ស័​ញ​-​ញ៉ា​បា​. ស​. ( ន​. ) ការ​សម្គាល់ថា​ដូចគ្នា​, សន្មត​ជា​ឈ្មោះ វណ្ណយុត្ត​មួយ​យ៉ាង (=) នេះ​មាន​អត្ថ​ថា​គឺ​, គឺជា​សម្រាប់​ប្រើ សរសេរ​ងាយ​, ដូចជា​ទ្រព្យ = សម្បត្តិ = ធនធាន​ជាដើម (​បារ​. egal, e, aux) ។ ម​. ព​. សមសញ្ញា​ផង ។​

​សន្យា​ សន់​-​យ៉ា ( កិ​. ) (​ក្លា​យមក ពី​បា​. សញ្ញា​) ប្តេជ្ញា​, សន្ម​តៈ សន្យា​ពីរ ខែ នឹង​យកប្រាក់​៣០​រៀល​មក​សង ។ ន​. សេចក្តី​ប្តេជ្ញា​, សន្មតិ​៖ មាន​សន្យា​, តាម​សន្យា (​ម​. ព​. សញ្ញា​ផង​) ។​
​ ​
​សសៀរ​ស៍​- ( កិ​. ឬ​កិ​. វិ​. ) សៀរ​សំរៀមៗ​៖ សសៀរ​តាម​ជញ្ជាំង​, ដើរ​សសៀរ​តាម មាត់​ត្រពាំង ។ និ​. ជិត​នឹង​, រកកល់នឹង​៖ សសៀរ​នឹង​បាន (​ព​. ប្រ​.) ។​
​ ​
​សសរ​ស៍​-​ស ( ន​. ) គ្រឿង​ទព្វ សម្ភារៈ​ជា​ជំហរ​ទ្រ ឬទ​ប់គ្រឿង​ប្រុង ទាំងពួង​៖ សសរ​ឫស្សី​, សសរឈើ​, សសរថ្ម​, សសរផ្ទះ​, សសរស្ពាន​, សសរកី​។ សសរកន្លោង សសរ​កណ្តាល ដែលជា​មេ​លើ​អស់​សសរ​ទាំងពួង ។ សសរខឿន​បង្គោល​ខឿន ។ សសរ​ជើង រៀង​សសរ​ជួង​ខាង ។ សសរទ្រូង​សសរ ជួរ​កណ្តាល ។ សសរប្រឡៅមូល​សសរ​ឈើ​ដែល គេ​គ្រាន់តែ​ច្រាស់​សំបក​ចេញ ហើយ​គេ​ច្រាស់​ឬ​ឈូស​សម្អាត​ឱ្យ​មូល ប៉ុណ្ណោះ ។ សសរលញ់ សសរឈើ​ខ្លឹម ដែល​គេ​ឈូស​ដល់​ខ្លឹម​សម្អាត​ឱ្យ​រលីង រលោង​មាន​សណ្ឋាន​មូល​ដូច​ទៀន​។ សសរសកអំពៅ​សសរឈើ​ដែល​គេ ចាំង ឬ​ឈូស​ឱ្យមាន​ជ្រុង​៥​ឬ​៦​ជុំវិញ​។ សសរស្តម្ភ (–​ស្តំ​, ជើង​ដ សំ​. ស្តម្ភ​, បា​. ថ​ម្ភ​, ô​សសរ​õ) សសរ​បណ្តុះ​បន្តុប​លើ​ឆ្នឹម​ទាប​ត្រង់​ល្វែង​បាំង សាច​វិហារ​ឬ​សាលា ធំ​៘ ព​. ប្រ​. មនុស្ស​សសរផ្ទះ​មនុស្ស​ប្រកាន់​មានះ​រឹងត្អឹង ពិបាក​ប្រដៅ ។​
​ ​
ប្រញាប់ –​ញ៉ាប់ ( កិ​. ឬ​កិ​. វិ​. ឬក៏​គុ​. ) បង្ខំ​ឱ្យ​ញាប់​, ធ្វើឱ្យ​ញាប់​, ឱ្យ​ឆាប់​: ដែល​ញាប់​, ឆាប់​៖ ប្រញាប់ ឱ្យទាន់​ការ​, កុំ​ប្រញាប់​ពេក ដើរ​ប្រញាប់ បន្តិច​ឡើង ការប្រញាប់ ។​
​ ​
​ប្រញាល់​–​ញ៉ា​ល់ ( ប​. ) ពាក្យ សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ ប្រញាប់​ថា​៖ ប្រញាប់ប្រញាល់​គឺ​ប្រញាប់ ដោយ​រហ័ស​, ប្រញាប់​ណាស់ ។​
​ ​
​ប្រជ្រៀត ( កិ​. ) ជ្រៀតជ្រែក ចូលក្នុង​ទី​ច​ង្អៀ​តៈ ប្រជ្រៀតចូល ។ កិ​. វិ​. ដែល​ប្រជ្រៀត​ឱ្យតែបាន​ចុះ​គ្នាៈ ឈរ​ប្រជ្រៀត​គ្នា​, អង្គុយ​ប្រជ្រៀត​គ្នា ។​
​ ​
​សព៌ាង្គ​ ស័​រ​-​ពាង​សំ​. ក្ល​.​ៈ សំ​.​បាៈ​. ( ន​. )(​ស​វ៌ា​ង្គ​ស​វ៌​“​ទាំងអស់​ទាំងមូលៈ​+ អង្គ “​រូបរាង ចំណែកៈ សព្វ​ង្គ​សព្វ​+ អង្ក​) រូបរាង​ឬ​រូបអង្គ​ទាំងមូល​, រាង កាយ​ទាំងមូលៈ ឈឺ​សព្វ​សព៌ាង្គ​ឈឺ​ឥត សល់​សាច់​(​ប្រើ​ក្លាយ​មកទៀត​ជា សរពាង្គ​ឬ​សារពាង្គ​ក៏មាន​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​