​ច្បាស់​ណាស់​មាន​៧​មករា​ទើប​យើង​មាន​អ្វីៗ​គ្រប់យ៉ាង​សព្វថ្ងៃ

573
ចែករម្លែក

​ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ក្នុង​ទិវា​ខួប​លើក​ទី​៤០​ជ័យជម្នះ​៧​មករា​,​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​មានប្រសាសន៍ថា​ច្បាស់​ណាស់​មាន​៧​មករា​ទើប​យើង​មាន​អ្វីៗ​គ្រប់យ៉ាង​សព្វថ្ងៃ ។

​សម្តេច​តេ​ជោ “​ខ្ញុំ​និង​ភរិយា​សូម​អរគុណ​បងប្អូន​ជនរួមជាតិ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ព្រមទាំង​មិត្ត​រួម​អាវុធ​និង​អតីតយុទ្ធជន​ដែល​បាន​លះបង់​គ្រប់យ៉ាង​រួមទាំង​អាយុជីវិត​ក្នុង​ការចូលរួម​រំដោះប្រទេស​បាន​រួច​ផុតពី​សង្គ្រាម​។​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​ដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព និង​រីកចម្រើន​មកទល់​សព្វថ្ងៃនេះ​។ ច្បាស់​ណាស់​មាន ៧ មករា ទើប​យើង​មាន​អ្វីៗ​គ្រប់យ៉ាង​មកទល់​សព្វថ្ងៃ​”​។

​ជាមួយគ្នា “​នៅថ្ងៃនេះ យើងទាំងអស់គ្នា​សប្បាយរីករាយ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧​មករា ២០១៩) ទាំង​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​នៅ​ទូទាំងប្រទេស​កម្ពុជា​”​។

សម្តេច​តេ​ជោ “​ខ្ញុំ​និង​ភរិយា សូម​ប្រគេន​ពរ តេជគុណ​គ្រប់​ព្រះអង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កងទ័ព​ជាតិ​នៅ​ទូទាំងប្រទេស សូម​ទទួលបាន​នូវ​សេចក្តីសុខ និង​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ព្រមទាំង​ពុទ្ធពរ​ទាំង​៥​ប្រការ​គឺ​អាយុ​វណ្ណៈ​សុ​ខៈ​ពលៈ​និង​ប​ដិ​ភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​”៕S/