​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​នៅតែ​បន្ត​ត្រួតពិនិត្យ​ដំណើរ​ឆ្លងកាត់​របស់​ភ្ញៀវ​ដើម្បី​បង្ការ​ករណី​មេរោគ​កូ​រ៉ូ​ណា​

153
ចែករម្លែក

ដោយៈ​បូកគោ​/​កំពត​៖​មន្ត្រី​ទទួលបន្ទុក​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​រវាង​ប្រទេស​កម្ពុជា​- វៀតណាម​បាន​អះអាង​អំពី​សកម្មភាព​ជាធម្មតា​ចំពោះ​អ្នកដំណើរ ភ្ញៀវទេសចរ និង​ការដោះដូរ​ទំនិញ ចូលមក​ខេត្តកំពត​។ ប៉ុន្តែ​វិធានការ​រឹតបន្តឹង​សម្រាប់​ការឆ្លងកាត់​នៅតែ​បន្ត​អនុវត្ត​ជុំវិញ​ករណី​ជំងឺ Covid 19 ស្រប​ពេលដែល​ទូទាំង​ពិភពលោក​កំពុង​ព្រួយបារម្ភ​នោះ​។​

​លោក​ង៉ែត​សាវឿន​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​បាន​រៀបរាប់ថា​តាំងពី​មាន​ហេតុការណ៍​ផ្ទុះឡើង​នៃ​ជំងឺ​Covid19​នៅ​ចិន​ហើយ​ឆ្លង​រាលដាល​ដល់​ប្រទេស​នានា​នោះ​រហូតមកដល់​បច្ចុប្បន្ន​ការត្រួតពិនិត្យ​នៅ​ច្រកទ្វារ​មួយ​នេះ​មិនទាន់​រកឃើញ​លទ្ធផល​វិជ្ជមាន​ចំពោះ​មេរោគ​កូ​រ៉ូ​ណា​ទេ​។ មន្ត្រី​ពាក់ព័ន្ធ​ទាំង​នៅ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ក៏ដូចជា​ច្រកទ្វារ​ទ្វេរ​ភាគី​ទាន់ហន់​ក្នុងស្រុក​កំពង់ត្រាច​បាននិងកំពុង​បន្ត​យកចិត្តទុកដាក់​លើ​កិច្ចការ​នោះ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។

​លោក​ប្រធាន​ទីស្នាក់ការ​បាន​បន្តថា​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ចាប់​បើកទ្វារ​នៅ​ម៉ោង​៦​ព្រឹក​ហើយ​បិទ​នៅ​ម៉ោង​៦​ល្ងាច​ដោយមាន​អ្នកធ្វើដំណើរ​ជា​ហូរហែ​។​ដោយឡែក​ពេលយប់​មិន​អនុញ្ញាតិ​ឱ្យ​ឆ្លងកាត់​ដូច​មុន​ទេ​។​រាល់​ការឆ្លងកាត់​នៃ​អ្នកដំណើរ​និង​ភ្ញៀវទេសចរ​សុទ្ធ​តែមាន​ការធ្វើ​កោសល​វិច័យ​ពី​មន្ត្រី​ច​ត្តា​ឡី​ស័ក​ដែល​ប្រចាំការ​នៅទីនេះ​យ៉ាង​ទៀងទាត់​។

​លោក​ង៉ែត​សាវឿន​បាន​បញ្ជាក់ថា​ជាមួយនេះ​លោក​ក៏បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ឱ្យ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ត្រួតពិនិត្យ​បន្ថែមទៀត​ផងដែរ​។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ និង​ភ្ញៀវទេសចរ ក៏ដូចជា​អាជីវករ​ព្រមទាំង​អ្នក​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​សូម​ចូលរួម​ក្នុង​កិច្ចការពា​ខ្លួន​ឱ្យបាន​ល្អជា​ពិសេស​ត្រូវ​ស្តាប់ និង​អនុវត្តតាម​ការណែនាំរ​បស់​មន្ត្រី​ជំនាញ​ជាប្រចាំ​៕S/​