​ច្រកព្រំដែន​ប៉ោយប៉ែត​ត្រូវ​ភាគី​ថៃ​បាន​បិទ​ទុក​ឱ្យតែ​ភ្ញៀវ​បរទេស​ចេញចូល​

254
ចែករម្លែក

​ដោយ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ច្រកព្រំដែន​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវ​ភាគី​ថៃ​បាន​បិទ​ហើយ​នៅមុន​ថ្ងៃត្រង់​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដោយ​ច្រកទ្វារព្រំដែន​នេះ​ទុក​ឱ្យតែ​ភ្ញៀវ​បរទេស​ចេញចូល​សិន​។​ចំពោះ​រថយន្ត​ធំ​ដឹកទំនិញ​និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​ត្រូវឱ្យ​ឈប់​លើផ្លូវ​ជាតិ​លេខ​៥​នៅ​សាលា​ក្រហម​ស្រុក​អូរជ្រៅ​១​កន្លែង​និង​នៅ​កូនដំរី​ក្រុង​ប៉ោយប៉ែត​។​គឺ​មិនឱ្យ​ចូលទៅ​កណ្តាល​ក្រុង​និង​ព្រំដែន​ប៉ោយប៉ែត​ឡើយ ។​

​នេៈ​បើតាម​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​នៅមុន​ថ្ងៃត្រង់​ទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​លោក​បាន​បន្តថា​ការបិទច្រក​ព្រំដែន​នេះ​ភាគី​ថៃ​បានស្នើ​បិទ​មួយរយៈ​សិន​ព្រោះ​ឃើញ​មាន​វត្តមាន​មនុស្ស​ដែលជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រុង​ធ្វើ​សកម្មភាព​។​នៅលើ​ផ្លូវជាតិ​លេខ​៥ , ផ្លូវជាតិ​លេខ​៥៨​និង​លេខ​៥៩​ដែល​ភ្ជាប់​ទៅ​ព្រំដែន​កម្ពុជា​ថៃ​មាន​សភាព​ស្ងប់ស្ងាត់​មិនមាន​ចរាចរណ៍​ដូច​សព្វ​១​ដង​ទេ​។​
​ក៏មាន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​ឃាត់​រថយន្ត​ធុន​ធំ​មិនឱ្យ​ឆ្លងកាត់​ឡើយ​។​ចំណែក​រថយន្តក្រុង​និង​រថយន្ត​ដឹក​អ្នកដំណើរ​ផ្សេងទៀត​អាចឱ្យ​ចរាចរណ៍​បាន​គ្រាន់តែ​មានការ​ត្រួតពិនិត្យ​ច្រើន​បា​រ៉ា​ស់​។​ចំពោះ​ភូមិសាស្ត្រ​នៃ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​ស្លាប​ខាងត្បូង​និង​ខាងជើង​រួមទាំង​ផ្នែក​ខ្លះ​នៃ​ក្រុង​ប៉ោយប៉ែត​ត្រូវ​ផ្អាក​ចរាចរ​ចេញ ចូល​រថយន្ត​ឬ​យានយន្ត លើកលែងតែ​ថ្មើរជើង​និង​ម៉ូតូ កង ៕S/

រូបថត ៈ ច្រកព្រំដែន​ប៉ោយប៉ែត​ត្រូវ​ភាគី​ថៃ​បាន​បិទ​ហើយ , ទុកអោយ​តែ​ភ្ញៀវ​បរទេស​ចេញចូល , រថយន្ត​ធំ​ដឹកទំនិញ​និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​ត្រូវ​ផ្អាក (​រូប ៈ ភ្នំ​ស្វាយ​)​