​ច្រក​សាំង​ដាក់​ដប​ក្បែរ​ចង្ក្រាន​ស្ងោរ​ពង​ទាប​ណ្តោ​ល​ឱ្យ​ឆេះ​ផ្ទះ​ខ្ទេច​

600
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩​ម្ចាស់ផ្ទះ​បាន​ច្រក​សាំង​ដាក់​ដប​ក្បែរ​ចង្ក្រាន​ស្ងោរ​ពង​ទាប​ណ្តោ​ល​ឱ្យ​ឆេះ​លក់​អីវ៉ាន់​១​ខ្នង​។​ផ្ទះ​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ឱ្យមក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។​ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ពងមាន់​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក​គឹម​ប៊ុនធឿន​នាយការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ខេត្ត​បានឱ្យដឹងថា​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​ម៉ិ​ត​សុភាព​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

លោកនាយ​ការិយាល័យ​បានបញ្ជាក់​ថាស​ម្ផា​រះ​ដែល​ខុ​ច​ខាត​រួម​នា​ន​ឆេះ​តូប​១​ខ្នង​ទំហំ​៩​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ឆេះ​ទាំងស្រុង​។​ឆេះ​ប្រេងសាំង​ចំនួន​៥​ប៊ីដុង​សរុប​ជា​ប្រាក់​អស់ ប្រហែល​១៥​លាន​រៀល​៕S/

​រូប​ថ​តៈ​ឆេះ​ផ្ទះ​ខ្ទេច​ដោយសារ​ផ្ទេរ​សាំង​ជិត​ចង្ក្រាន​ស្ងោ​ពង​ទា​កួន​