​ឆក់​កាបូប​លុយ​បានសម្រេច​គេចខ្លួន​បាន​៤​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​

108
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បានមក​វិញ​។​ក្រោយពី​ពួកគេ​ឆក់​កាបូប​លុយ​បានសម្រេច​ហើយ​គេចខ្លួន​បាន​៤​ថ្ងៃ​។​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវ​បេតុង​ម្តុំ​បុរី​ឈូក​វ៉ា​២​ក្នុង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​នោះ​១- ឈ្មោះ ប្រាក់ វុ​ធ​ថា​រ៉ុង​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។​២​ឈ្មោះ​ពុត​ដា​ណេ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ឃាត់ខ្លួន​នៅតាម​ផ្លូវ​បេតុង​ភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​អ៊ុក​ម៉ី​សាង​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​៕S/