​ឆក់​ការ​បូ​ប​បានសម្រេច​តែ​រត់​មិន​រួច​ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ​

109
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវ​កម្លាំង​នគ​បាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​ចាប់វាយ​ខ្នោះ​ក្រោយពី​ឆក់​កាបូប​ហើយ​ព្យាយាម​រត់គេចខ្លួន​។​លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការនគរបាល​ក្រុង​សៀមរាប បានឱ្យដឹងថា ការចាប់ខ្លួន​ជន​ខាងលើ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច ខាងត្បូង​ស្ថានីយ៍​ប្រេង ភូមិ​ខ្នារ សង្កា​ត​ជ្រាវ ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ​។​

​ជនសង្ស័យ​ទី​១. ឈ្មោះ ហេង ភិ​រុណ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​។​ទី​២.​ឈ្មោះ​គីម​លឿង​ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ​។​លោក​បន្តថា​នៅ​ថ្ងៃកើតហេតុ​ជនសង្ស័យ​២​នាក់​ដែលមាន​ឈ្មោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម c125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ បិទ​តែម ២០១៥ គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់ គ្មាន​កន្ត្រក និង​គ្មាន​កុង​ទ័​រ​។​

មាន​លេខ​តួលេខ​និង​លេខ​ម៉ាស៊ីន​៥៤០៤៩០១​បានធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពណ៌​ផ្កាឈូក​ពី​ជនរងគ្រោះ​ឈ្មោះ​យី​ចន្ថា​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​តា​ចេក​សង្កាត់​ជ្រាវ​ដោយ​ក្នុង​កាបូប​មាន​ប្រាក់រៀល​ចំនួន ១២ ម៉ឺន​រៀល ។ ទូរស័ព្ទ​ម៉ាក oppo A71k ។​. ខ្សែក (​ផ្លាក​ទីន​) ចំនួន​៣​ខ្សែ ។​. កងដៃ ផ្លាក​ទីន ចំនួន ២​កង ។​ចិញ្ចៀន​មួយ​វង់ (​ផ្លាក​ទីន​) ដាំ​ត្បូង ។​លោក​អធិការ​បញ្ជាក់ថា​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១០​ខែតុលា​៕S/​