​ឆក់​ការ​បូ​ប​បានសម្រេច​ពី​ខណ្ឌដូនពេញ​មកជា​ប់​ខ្នោះ​នៅ​ខណ្ឌចំការមន​

633
ចែករម្លែក

​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​ប្រុស​ស្រី​ពីរ​នាក់​បានសម្រេច​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ពី​ចំណុច​មុខ​ផ្សារ​សូរិយា តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។

រហូតមកដល់​មុខ​មន្ទីរពេទ្យ​ផ្តល់​ឈាម​រុស្ស៊ី តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ ពុធ​ទី​១៥ ខែសីហា​ឆ្នាំ​២១៨​។

​ជនសង្ស័យ​ឈ្មោះ​ឆោម ចាន់​ណាយ ភេទ​ប្រុស​អាយុ​៣៧ ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​លូ​ប្រាំ សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ពោ​ធិ៏​ចិន​ដាំ ឃុំ ពោធិ​ចិន​ដាំ ស្រុក​ស្វាយ​ទ​ន្ទ ខេត្តព្រៃវែង ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​តាំង វិវឌ្ឍន៍ ភេទ​ប្រុស​កើត​ឆ្នាំ​១៩៨៥ ស្នាក់នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​ប៉ុស្តិ៍​ទំនប់ទឹក​ប្រគល់ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​២​ដើម្បី​យកទៅ​សួរនាំ​និង​ចាត់ការ​តាមច្បាប់​៕S/

​ឆក់​ការ​បូ​ប​បានសម្រេច​ពី​ខណ្ឌដូនពេញ​មកជា​ប់​ខ្នោះ​នៅ​ខណ្ឌចំការមន​