​ឆក់​ទូរស័ព្ទ​បាន​ពី​យប់​ព្រឹក​ឡើង​នគរបាល​ឬ​ស្សី​កែវ​ចាប់បាន​បីនាក់​

360
ចែករម្លែក
  • 13
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បង្ក្រាប​ជាក់ស្តែង​ករណី​ឆក់​ទូរស័ព្ទដៃ​ឃាត់​បាន​បីនាក់​នៅ​ចំណុច​មុខ​ផ្សារ​ច្រាំង​ចំរេះ​ស្ថិតក្នុង​ក្រុមទី​១​ភូមិខ​.២​សង្កាត់​ច្រាំង​ចំរេះ​ទី​២​ខណ្ឌឫស្សីកែវ​កាលពី​ម៉ោង​៣​យប់​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

​មន្ត្រីនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១​ឈ្មោះ​ប៉ែន​សា​រ៉ែត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ​(​ឃាត់ខ្លួន​)​មាន​សា​ធាតុ​ញៀន​។​ជនសង្ស័យ​ទី​២​ឈ្មោះ​ម៉ី​ន​ហូ​សាន់​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម​នៅ​ខណ្ឌឫស្សីកែវ​(​ឃាត់ខ្លួន​)​មាន​សា​ធាតុ​ញៀន​។​ជនសង្ស័យ​ទី​៣​ឈ្មោះ ឯល រ៉ា វី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម​(​ឃាត់ខ្លួន​)​មាន​សារធាតុ​ញៀន​។​សម្ភារៈ​បាត់បង់​១/​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​OPPO​ពណ៍​ខ្មៅ​ស៊ីម​២​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ស្មាស់​ប៉ូ​ពី​ន​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម​នៅ​ខណ្ឌឫស្សីកែវ​មុខរបរ​រត់​ម៉ូតូ​កង់​បី​(PASSAPP)​។​ចំពោះមុខ​អធិការដ្ឋាន​កំពុង​ស្រាវជ្រាវ​រក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​បក្ខពួក​និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕S/​