​ឆបោក​ម៉ូតូ​គេចខ្លួន​បាន​ជិត​២​ខែ​ចៃដន្យ​ម្ចាស់​ប្រទះឃើញ​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​

717
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​បាន​ឆបោក​ម៉ូតូ​១​គ្រឿង​ពី​បុរស​ម្នាក់​ជា​អ្នក​ស្គាល់គ្នា រួច​គេចខ្លួនបាត់ ម្ចាស់​ដើរ​តាម​ស្វែង​រកតែ​មិន​ជួប​ក៏​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស អស់​រយៈពេល​ជិត​២​ខែ​។​​

ស្រាប់តែ​ជា​ចៃដន្យ នៅវេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​ម្ចាស់​ប្រទះឃើញ​ជនសង្ស័យ ចត​ម៉ូតូ​មុខ​ហាង​កាហ្វេ ចូល​អង្គុយ​ផឹក​ដូច​គ្មាន​រឿង​អ្វី​កើតឡើង នៅ​ម្ដុំ​រោងចក្រ​កាត់ដេរ​សាន់​ស្កា​យ ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ឃាត់ខ្លួន​បាន ប្តឹង​ប៉ូលិស​ចាប់ខ្លួន​នាំទៅ​ប៉ុស្តិ៍​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

​ជនសង្ស័យ​ឈ្មោះ ស៊ាន ភារ​ម្យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ដូន​វាល ឃុំ​ឃុំ​ក្ដឿង​រាយ ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ។

បាន​ឆបោក​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ ព្រៃវែង​1H-4305 ជា​កម្ន​សិទ្ធិ​របស់​ជនរងគ្រោះ​​ឈ្មោះ​ប៉ុន រ៉ានី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ជិត​វត្ត​តាំង​កសាង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្រោយ នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣​សាកសួរ រឿងរ៉ាវ​កើតឡើង​នៅ​ទឹកដី សង្កាត់​កា​កាប​២ ទើប​ទំនាក់ទំនង​ទៅ​ប៉ុស្តិ៍​កា​កាប​២ មក​នាំ​ជនសង្ស័យ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី ៕S/

​ឆបោក​ម៉ូតូ​គេចខ្លួន​បាន​ជិត​២​ខែ​ចៃដន្យ​ម្ចាស់​ប្រទះឃើញ​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​