​ឆមាស​ទី​១​ឆ្នាំ​២០១៩​មន្ទីរ​សាធារណការ​ខេត្តបាត់ដំបង​ជួសជុល​ថែទាំ​ផ្លូវ​បាន​រាប់សិប​គីឡូម៉ែត្រ​

376
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​បាន​អនុវត្ត​ការងារ​សាងសង់​ជួសជុល​ផ្លូវជាតិ​ផ្លូវ​ខេត្ត​និង​ថែទាំ​ផ្លូវ​បានជា​ច្រើន​ខ្សែ​មាន​ប្រវែង​រាប់សិប​គីឡូម៉ែត្រ​។​កន្លែង​ខ្លះ​ជួសជុល​បាន​ពី​ជាង​១០​ភាគរយ​និង​កន្លែង​ខ្លះ​ជួសជុល​រួចរាល់​ជា​ស្ថាពរ​។​

​លោក​ចាន់​សំបូរ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បានឱ្យដឹង​ទៀតថា​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ​មន្ទីរជំនាញ​បាន​ជួសជុល​ផ្លូវជាតិ​លេខ​៥​ពី​រង្វង់​មូល​លោកតា​ដំបងគ្រញូង​រហូតដល់​ស្ពានថ្ម​ថ្មី​ដោយ​ក្រាល​កៅស៊ូ​ប្រភេទ​DBST​ប្រវែង​២​គីឡូម៉ែត្រ​ទទឹង​១៥,៥​ម៉ែត្រ​សម្រេចបាន​៩៩​ភាគរយ​ហើយ​។​

​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៥៧(​ពី​ចន្លោះ​គីឡូ​ម៉ែ​ត្ត​០២+៩០០​ដល់​គីឡូម៉ែត្រ​០៥+៣០០)(២​ពី​ចន្លោះ​គីឡូម៉ែត្រ​០៨+000​ដល់​គីឡូម៉ែត្រ​២៤+៨00​ដល់​គីឡូម៉ែត្រ​២៦+៧០០)​ប្រភេទ​DBST​ប្រវែង​៥,៤​គីឡូម៉ែត្រ​ទទឹង​១០​ម៉ែត្រ​សម្រេចបាន​៣៥​ភាគរយ​។​ជួសជុល​ផ្លូវ​ខេត្ត​លេខ​១៥៩៤​ពី​គីឡូម៉ែត្រ​៣៤+១៥០​ដល់​គីឡូម៉ែត្រ​៣៨+១៥០)​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​DBST​ប្រវែង​៤​គីឡូម៉ែត្រ​ទទឹង​៦​ម៉ែត្រ​សម្រេចបាន​១៤​ភាគរយ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ក្រៅពីនោះ​យើង​បា​ជួស​ឃុ​ល​ផ្លូវ​ខេត្ត​១៥៦A1​ពី​គីឡូម៉ែត្រ​០៤+២២០​ដល់​គីឡូម៉ែត្រ​០៥+000(​ប្រភេទ​DBST)​ប្រវែង​០,៧៨​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​សម្រេចបាន​១០០​ភាគរយ​)​។​ជួសជុល​ផ្លូវ​ខេត្ត​១៥៩C1​ពី​គីឡូម៉ែត្រ​០៤+១៥០​ដល់​គីឡូម៉ែត្រ​០៨+៣៥០​ក្រាល​ក្រួស​ក្រហម​ប្រវែង​៤,២​គីឡូម៉ែត្រ​ទទឹង​៥​ម៉ែត្រ​សម្រេចបាន​១០០​ភាគរយ​។​

លោក​ចាន់​សំបូរ​បាន​បញ្ជាក់ថា​ការងារ​ថែទាំ​ផ្លូ​ស្ពាន​បាន​៧​ខ្សែ​សរុប​ថែទាំ​ផ្លូវជាតិ​ក្រាល​កៅស៊ូ​បាន​ប្រវែង​៤២២,៧៣​គីឡូម៉ែត្រ​។​ជួសជុល​ផ្លូវ​ខេត្ត​ក្រាល​កៅស៊ូ​បាន​១៤​ខ្សែ​សរុប​ប្រវែង​១៨៦,២៥​គីឡូម៉ែត្រ​។​ក្រៅពីនេះ​បាន​ថែទាំ​ផ្លូវ​ខេត្ត​ក្រាល​ក្រួស​ក្រហម​បាន​១៨​ខ្សែ​ប្រវែង​៣៣៦,៤​គីឡូម៉ែត្រ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​កម្លាំង​ជំនាញ​របស់លោក​នៅតែ​បន្តធ្វើ​ការងារ​ជួសជុល​ថែទាំ​ផ្លូវជាតិ​ផ្លូវ​ខេត្ត​និង​ថែ​ទាំង​ផ្លូវ​នៅក្នុង​ត្រីមាស​ទី​៣​បន្តទៀត​។​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​បាន​ឆាប់រ​ហឹ​សដឹក​កសិផល​យកទៅលក់​នៅ​ទីផ្សារ​បាន​ទាន់ពេលវេលា​ពិសេស​សិស្សសាលា​ទៅ​រៀន​បាន​ទាន់​ម៉ោង​ឬ​ក៍​ដឹក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ពី​ស្រុក​មក​ខេត្ត​បាន​ទាន់ពេលវេលា​៕S/

​ ​ ​រូប​ថ​តៈ​គ្រឿងចក្រ​កំពុង​ជួសជុល​ផ្លូវ​ដែល​ខូចខាត​និង​ថែ​ទាំង​ផ្លូវ​