​ឆមាស​ទី​១​ឆ្នាំ​២០១៩​គយ​រកបាន​ចំណូល​សរុប​១.៤៧៥​លាន​ដុល្លារ​

253
ចែករម្លែក

​ដោយ​ស៊ា​ថាំង​/​ភ្នំពេញ​៖​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​(​អគរ​)​បាន​និយាយ​ឱ្យដឹងថា​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៩​គយ​រកបាន​ចំណូល​សរុប​មាន​ប្រមាណ​ជាង​៥.៩​ទ្រី​លាន​រៀល​ឬ​ប្រមាណ​១.៤៧៥​លាន​ដុល្លារ​អាមេរិក​។​កើនឡើង​២៥.៥​ភាគរយ​ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។​លទ្ធផល​ចំណូល​នេះ​ត្រូវ​ប្រមាណ​ជា​៦៥​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​២០១៩​។​

​កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​បូកសរុប​ការងារ​គយ​និង​រដ្ឋាករ​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០១៩​។​ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផងដែរ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​លោក​បណ្ឌិត​គុណ​ញឹម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បានឱ្យដឹងថា​តាម​របាយការណ៍​បូកសរុប​ការងារ​គយ​និង​រដ្ឋាករ​សម្រាប់​ឆមាស​ទី​១​ឆ្នាំ​២០១៩​គយ​រកបាន​ចំណូល​សរុប​មាន​ប្រមាណ​ជាង​៥,៩​ទ្រី​លាន​រៀល​ឬ​ប្រមាណ ១.៤៧៥​លាន​ដុល្លារ​អាមេរិក​កើនឡើង​២៥.៥%​។​

ត្រូវ​ជាមាណ​៣០០​លាន​ដុល្លារ​អាមេរិក​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។​លោក​ថ្លែងថា​លទ្ធផល​ចំណូល​នេះ​ត្រូវ​ប្រមាណ​ជា​៦៥%​នៃ​ផែនការ​ឆ្នាំ ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​២០១៩​។

​លោក​បានបញ្ជាក់​ទៀតថា​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​និង​អាករ​សំខាន់ៗ​ដែល​ប្រមូល​ដោយ​គយ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ ពន្ធគយ (​ពន្ធ​នាំចូល​)​មាន​កំណើន​ជាង ៣៣,៨%, ។​អាករ​ពិសេស​កើន ៣១,១% និង​អាករ​លើ​តម្លៃបន្ថែម (VAT)​កើន ២៨,៦%​។

​គួរ​បញ្ជាក់ថា​មុខទំនិញ​ជា​ប្រភព​ចំណូល​សំខាន់ៗ​រួមមាន​៖​យានយន្ត​និង​គ្រឿងចក្រ​គ្របដណ្តប់​ប្រមាណ​ជាង​៥២%​នៃ​ចំណូល​សរុប​។​ប្រេងឥន្ធនៈ​និង​ថាមពល​ប្រមាណ ១៧.១% នៃ​ចំណូល​សរុប និង​ទំនិញ​ចម្រុះ​និង​គ្រឿងសំណង់​មាន​ប្រមាណ ២៩.៥% នៃ​ចំណូល​សរុប​។​

លោក​មានប្រសាសន៍ថា លទ្ធផល​ដ៏​ល្អប្រសើរ​នេះ​គឺ​បានមក​ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​,​ការកែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​,​ការពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​រប​ស់​អង្គភាព​គយ​និង​ការរីកចម្រើន​ផ្នែក​សមត្ថភាព​ធនធានមនុស្ស​។

​ទន្ទឹមនឹង​ការងារ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​បាន​លើស​ផែនការ​គយ​កម្ពុជា​ក៏បាន​សម្រេច​នូវ​សមិទ្ធផល​នានា​ផ្សេងទៀត​ដូចជា​ការចូលរួម​កសាង​បទ​ប្បញ្ញត្តិ​និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​គយ ។​ការធ្វើ​វិចារណ​កម្ម​អត្រាពន្ធគយ​លើ​ទំនិញ​មួយចំនួន​ការពង្រឹង​ការងារ​បង្ការ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ការចូលរួម​ទប់ស្កាត់​ការលាង​សម្អាត​ប្រាក់ និង​ការលើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ។​

តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​កែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​គយ​ដូចជា​ការអនុវត្ត​កម្រៃ​ផ្លូវការ​នៃ​ការផ្តល់​សេវាសាធារណៈរ​ប​ស់គយ​ការកាត់បន្ថយ​កម្រៃ​ស្កែ​ន​និង​បរិមាណ​កុង​តែ​ន័​រ​ដែល​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ម៉ាស៊ីន​ស្កែ​ន​ការផ្សព្វផ្សាយ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​(SMEs)​។

​ការជំរុញ​យ៉ាងសកម្ម​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ និង​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន​ហើយ​បានដាក់​ឲ្យ​អនុវត្ត​ជំហាន​ដំបូង​នៃ​ប្រព័ន្ធ​ទាំងពីរ​នេះ​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ជាដើម​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី​អូន​ព័ន្ធមុនីរ័ត្ន​បាន​សំដែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​មនសិកា​និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​មន្ត្រី​គយ​និង​រដ្ឋាករ​គ្រប់រូប​ចំពោះ​លទ្ធផល​ប្រកបដោយ​សុទិដ្ឋិនិយម​។​ក្ដី​រំពឹង​ខ្ពស់​និង​បាន​ណែនាំ​សម្រាប់​ជា​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២​ឆ្នាំ​២០១៩​ដោយ​សង្កត់ធ្ងន់​លើ​ការងារ​មួយចំនួន​រួមមាន​៖

​ត្រូវ​បន្ត​ពង្រឹង​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​អង្គភាព​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​គយ​និង​រដ្ឋាករ​និង​ត្រូវ​ប្រកាន់ខ្ជាប់​អភិក្រម ៤​ប្រការ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​អភិក្រម ៥ ប្រការ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​គឺ​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល​ព្យាបាល​និង​វះកាត់​និង​ត្រូវ​បន្ត​អនុវត្ត​វិធានការ​កែទម្រង់​ស៊ីជម្រៅ​និង​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ឱ្យ​សកម្ម​។​

​ក្នុងនោះ​ត្រូវអនុវត្ត​ខ្លឹមសារ​ប្រកាស​ស្តីពី​ការផ្តល់សេវា​សាធារណៈរ​បស់ អគរ ប្រកបដោយ​តម្លាភាព គណនេយ្យភាព​និង​ប្រសិទ្ធភាព​ត្រូវ​បញ្ចប់​ឲ្យ​បាន​ឆាប់​ការកែសម្រួល​អនុ​ត្រឹ​ត្យ​២០៩,​ជំរុញ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ឲ្យ​គ្របដណ្តប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​តាម​ការគ្រោងទុក​តាមដាន​និង​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ការកែសម្រួល​គោលការណ៍។​​និតិ​វិធី​នៃ​ការ​ស្កែ​ន​កុង​តែ​ន័​រ​,​យកចិត្តទុកដាក់​អនុវត្ត​និង​បង្កើន​ការផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ​និង​ប្រកាស​របស់​សហ​ពាក់ព័ន្ធ​នឹង​ការលើកទឹកចិត្ត​ផ្នែក​គយ សម្រាប់ SMEs ជាដើម​។

​លើសពីនេះ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី​បាន​រំលេច​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​អគរ​ត្រូវអនុវត្ត​រួមមាន​ត្រូវ​បន្ត​ជំរុញ​ផ្ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​បន្ត​លើកកម្ពស់​អនុលោមភាព​វិស័យ​ឯកជន​។​

បន្ត​ពង្រឹង​យន្ដការ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​ក្នុងការ​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​។​ត្រូវ​រក្សា​តុល្យភាព​នៃ​ការគ្រប់គ្រង​របស់​គយ​ក្នុងខណៈ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ​។​

​បន្ត​ពង្រឹង​ការងារ​បច្ចេកទេស​ដូចជា​ការកំណត់​តម្លៃ​គិត​ពន្ធគយ​,​លេខ​កូដ​ទំនិញ​,​វិធាន​ដើមកំណើត​ទំនិញ​។​ជំរុញ​បញ្ចប់​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ការអនុវត្ត​ច្បាប់​និង​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន​។​អនុវត្ត​នូវ​យន្តការ​បំពេញបែបបទ​មុនពេល​ទំនិញ​មកដល់​(PreArrivalProcessing)​ដែល​នឹង​ជួយ​សម្រួល​បន្ថែមទៀត​ដល់​ធុរជន​ពាក់ព័ន្ធ សំដៅ​កាត់បន្ថយ​ការកកស្ទះ​នៅ​មាត់ច្រក​ដើមទី​ជាដើម​។​

​បន្ត​ការចូលរួម​ការកសាង​ច្បាប់​ស្តីពី​វិនិយោគ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​,(៨).​រៀបចំ​កសាង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២០ នៃ​ការងារ​គយ​និង​រដ្ឋាករ ដោយ​ឈរលើ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩=២០២៣​ឱ្យបាន​មុន​ដំណាច់ឆ្នាំ​២០១៩​។

​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ផ្សេងទៀត​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើ​យន្តការ​ចែករំលែក​គ្នា​ទៅវិញទៅមក​នូវ​ទិន្នន័យ​ស្ថិតិ​ដោយ​ស្វ័យប្រវត្តិ​តាម​មធ្យោបាយ​អេ​ឡិច​ត្រូ​និ​ច​។​

បង្កើន​ការយកចិត្តទុកដាក់​ការគ្រប់គ្រង​ចរាចរណ៍​រូបិយ​បណ្ណ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​និង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គោលនយោបាយ​ដើម្បី​ធ្វើការ​សិក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​លើ​ការ​ឈានទៅ​កាត់បន្ថយ​ការ​នាំចូល​រថយន្ត​ដែលមាន​អាយុកាល​ប្រើប្រាស់​ច្រើន​ឆ្នាំ​។​

ក្នុង​ឧកាស​នេះ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏បាន​បំពាក់​គ្រឿង​ឥស្សរិយយស​និង​បណ្ណ​សរសើរ​ជូន​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​ស្នាដៃ​មួយចំនួន​ដើម្បី​ជាការ​លើកទឹកចិត្ត​៕S/


#