​ឆាយ វីរៈ​យុទ្ធ​ចេញ​បទ «​មនុស្ស​ស្រី​» អបអរ​ថ្ងៃ​សិទ្ធ​នារី អន្តរជាតិ ៨​មីនា

308
ចែករម្លែក
  • 74
    Shares

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ជិត​ដល់​ថ្ងៃ​សិទ្ធ​នារី មកដល់​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ បាន​បង្ហើរ​សំនៀង បែប​ត្អូញត្អែរ​និង​បទ​ចម្រៀង​ក្នុងន័យ​លើកកម្ពស់​សិទ្ធ​នារី​និង​តម្លៃ​របស់​ស្ត្រី​ដែល​មនុស្ស​ប្រុស​មិនអាច​ធ្វើបាន​ដូចជា​មនុស្ស​ស្រី​។

បទ​ចម្រៀង «​មនុស្ស​ស្រី​» របស់​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ បានចេញ​ជា​រូបរាង​មុន​ថ្ងៃ សិទ្ធ​នារី ឈានចូល​មកដល់ នៅ​ថ្ងៃ ៨ មីនា ២០១៩ ខាងមុខនេះ​។ ដូច្នេះ ដើម្បី​បង្ហាញ​ឱ្យ​មនុស្ស​មួយចំនួន ដែល​ចូលចិត្ត​ធ្វើបាប​ចិត្ត​ស្ត្រី​ឱ្យ​ងាក​មក​ស្តាប់​បទ​ចម្រៀង «​មនុស្ស​ស្រី​» ដែល​រៀបរាប់​ពី កា​រលះ​លង់​របស់​នាង ក្នុង​កិច្ចការ​គ្រួសារ​ក៏ដូចជា​សង្គមជាតិ​។

​លោក​បាន និយាយថា បទ​ចម្រៀង​មួយ​បទ​នេះ គឺ​ចង់បង្ហាញ​ពី​ភាព​អស្ចារ្យ របស់​មនុស្ស​ស្រី ដែល​មនុស្ស​ប្រុស​មិនអាច​ធ្វើបាន​។ តោះ​ចង់ដឹងថា បទ​«​មនុស្ស​ស្រី​» របស់​តារាចម្រៀង សំលេងក្រអួន​ក្រអៅ ឆាយ វីរៈ​យុទ្ធ មាន​អត្ថន័យ​ចាក់​ដោត​បែបណា ស្តាប់​ទាំងអស់គ្នា !