​ឆេះ​កន្លែង​លក់​សាំង​ដប​តាមផ្លូវ​ខ្ទេច​ឡាន​៤​គ្រឿង​ម៉ូតូ​១​គ្រឿង​និង​សម្ភារៈ​ផ្សេងទៀត​

925
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ករណី​អគ្គិភ័យ​ឆេះ​កន្លែង​លក់​សាំង​ច្រក​ដប​និង​ច្រក​ពី​ដុង​តាមផ្លូវ​នៅមុខ​ផ្សារលើ កាលពី​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​៤​វិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៊ូ​សុធី​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួល​ផែន​ពន្លត់​អគ្គិភ័យ​បានឱ្យដឹងថា​ហេតុការណ៍​អគ្គិភ័យ​នេះ​ដោយ​ដកស្រង់​សម្តី​តាម​សាក្សី​បញ្ជាក់ថា​ដើមហេតុ​ដោយសារ​មាន​ម៉ូតូ​រឺ​ម៉ក​មួយគ្រឿង​ចូលទៅ​ចាក់​ប្រេង​នៅ​កន្លែង​លក់​សាំង​ឈ្មោះ​អ៊ី ច្រឹប ហើយ​ម្ចាស់​ម៉ូតូ​ពិសារ​បារី ពេល​កំពុង​ចាក់​ប្រេងសាំង​ក៏​បណ្តាលឱ្យ​ឆាបឆេះ​ជា​អគ្គិភ័យ​តែម្តង​។

​លោក​ស្នងការរង​អោយដឹងពី​ការខូចខាត​ផងដែរ​ថា​ហេតុការណ៍​នេះ​មាន​រថយន្ត​ចំនួន​៤​គ្រឿង​និង​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង​បាន​ឆេះ​ខូចខាត​ទាំងស្រុង ឆេះ​អាគារ​របស់​ប្រៃសនីយ៍​នៅក្បែរនោះ​មួយ​ខ្នង ឆេះ​រោង​លក់​ប្រេង​កន្លែងកើតហេតុ​និង​សម្ភារៈ​ក្នុង​រោង​នេះ​ទាំងស្រុង​។​ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​និង​ថា​អគ្គិភ័យ​បាន​រលត់ទៅវិញ​ក្រោយ​រយៈពេល​ជាង​កន្លះ​ម៉ោង​ជាមួយនិង​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​និង​ក្រុម​ជួយសង្គ្រោះ​ចម្រុះ​។

​ទោះជា​យ៉ាងនេះ​ក្តី បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៊ូ សុធី​មានប្រសាសន៍ថា ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ថែម​តាមរយៈ​ឱ្យ​ភាគី​អ្នកលក់​ប្រេង​និង​ម្ចាស់​រ៉ឺម៉ក​ចូលខ្លួន​មក​កន្លែង​សមត្ថកិច្ច ដើម្បី​បន្ត​នីតិវិធី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

ឆេះ​កន្លែង​លក់​សាំង​ដប​តាមផ្លូវ​ខ្ទេច​ឡាន​៤​គ្រឿង​ម៉ូតូ​១​គ្រឿង​និង​សម្ភារៈ​ផ្សេងទៀត​