​ឆេះ​កុដិ​មួយ​ខ្នង​ហ្មត់​នៅ​ក្រុង​បាវិត​អាចមកពី​ឆ្លង​ចរន្តអគ្គិសនី​

545
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀងៈ​កុដិ​លោក​មួយ​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆេះ​ទាំង​ព្រឹក​អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​ហេតុការណ៍​នេះ​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វត្ត​តាឡុ​កភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​អគ្គិភ័យ​បាន​ឆេះ​កុដិ​ព្រះសង្ឃ​១​ខ្នង​នៅ​វត្ត​តាឡុ​ក​ទំហំ​៨​ម​គុណ​១១​ម​ធ្វើ​អំពី​ឈើ​ជញ្ជាំង​និង​ដំបូល​ស​ង្ក័​សី​រៀប​ឥដ្ឋ​ក្រោម​មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី​ប៉ះគ្នា​បណ្តាលឱ្យ​ឆេះ​កុដិ​ទាំងស្រុង​។​

ប្រភព​បានឱ្យដឹង​ទៀតថាៈ​ករណី​ខាងលើនេះ​ខាង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​២​គ្រឿង​ដើម្បី​បាញ់​ទឹក​ពន្លត់​មួយគ្រឿង​ជា​របស់​កងរាជអាវុតហត្ថ​ក្រុង​និង​មួយគ្រឿង​ទៀត​ជា​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​។​

​ប្រភព​ដដែល​បាន​បន្ថែមទៀតថាៈ​ជុំវិញ​គ្រោះ​អគ្គីភ័យ​នេះ​ពុំបាន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ​។​ប៉ុន្តែ​នៅ​ពុំទាន់​ដឹងថា​ខូចខាត​អស់ទ្រព្យ​សម្បត្តិ​ប៉ុន្មាន​នោះទេ​៕S/