​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​១១​ខ្នង​នៅ​ផ្សារ​ដារ ​ស្រុក​មេមត់​ ទំនង​ឆ្លង​ចរន្តអគ្គិសនី​

331
ចែករម្លែក

ដោយៈ​គង់​ហេង​/​ត្បូងឃ្មុំៈ​លំនៅស្ថាន​ចំនួន​១១​ខ្នង​នៅ​ភូមិ​ផ្សារ​ដារ ​ឃុំ​ដារ​ ស្រុក​មេមត់​ ត្រូវបាន​អគ្គិ​ភ័យ​ដែល​ផ្តើមឡើង​ដោយ​ទំនង​ឆ្លង​ចរន្តអគ្គិសនី​បាន​លេប​ត្របាក់​អស់​តែ​ក្នុង​រយៈពេល​ប្រមាណ​ជាង​ពីរ​ម៉ោង​។​ប៉ុន្តែ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​៣៥​រថយន្ត​ដើម្បីឱ្យ​រលត់​១០០​ភាគរយ​នៅ​ម៉ោង​ប្រមាណ​ជាង​៤​ទៀបភ្លឺ​ គឺ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ​។​គ្រោះ​អគ្គិភ័យ​នេះ​បាន​ចាប់​កើតឡើង​នៅ​ម៉ោង​ប្រហែល​២​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០១៩​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ប្រាប់ឱ្យដឹង​នៅ​ព្រឺ​ក​​ថ្ងៃទី​១៩​កញ្ញា​ថា ភ្លើង​ដែល​បាន​ផ្តើម​ឆេះ​កាលពី​ម៉ោង​ប្រហែល​២​យប់មិញ​នេះ ​គឺ​បាន​លេប​ត្របាក់​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង​។​ក្នុងនោះ​លំនៅស្ថាន​សង់​អំពី​ឈើ​ចំនួន​៧​ខ្នង​ សង់​អំពី​ថ្ម​ចំនួន​២​ខ្នង​ និង​សង់​អំពី​ឈើ​លាយ​ថ្ម​ចំនួន​១​ខ្នង​។​

​លោកស្នងការ​បាន​បន្ត​ថា​ ករណី​ភ្លើង​ឆេះ​បំផ្លាញ​ផ្ទះ​ជា​លំនៅស្ថាន​ប្រជាពលរដ្ឋ​អស់​១១ខ្នង​គឺ​ទំនង​បង្កឡើង​ដោយ​ការឆ្លង​ចរន្តអគ្គិសនី​។​ប៉ុន្តែ​យើង​កំពុង​ស្រាវជ្រាវ​រក​ផ្ទះ​ប្រភពដើម​ភ្លើង​ឱ្យមាន​ការឆ្លង​ចរន្ត​បង្ក​ជា​អណ្តាតភ្លើង និង​ក៏​នៅ​ពុំទាន់​នា​ន​បូកសរុប​ការខូចខាត​ពី​មហន្តរាយ​នេះដែរ​៕S/​Ha