​ឆេះ​ផ្ទះ​សម្រាប់​កម្មករ​ស្នាក់​នៅក្នុង​ស្រុក​ប​វេ​ល​

1198
ចែករម្លែក

(​បាត់ដំបង​)៖​ផ្ទះសំណាក់​និង​ខារ៉ាអូខេ​ដែលជា​ផ្ទះ​សំរាប់​កម្មករ​ស្នាក់​នៅមាន​ទំហំ​៣​ម៉ែត្រ​គុណ​១៥​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ជញ្ជាំង​និង​ដំបូល​ស័ង្កសី​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​នៅ​ចំណុច​ភូមិប​វេ​ល​១​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​។​ប៉ុន្តែ​មិនមាន​អ្នករបួស​ឬ​ស្លាប់​ទេ​កាលពី​រសៀល​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៨​។​
​លោក​វរសេនីយ៍ឯក​គឹម ប៊ុនធឿន​នាយការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​
​ខេត្ត​បាន​ឳ្យ​ដឹងថា​ម្ចាស់ផ្ទះ​សំណាក់​និង​ខារ៉ាអូខេ​ដែលជា​ផ្ទះ​សំរាប់​កម្មករ​ស្នាក់នៅ​យីហោ​ផ្ទះសំណាក់​ញាណ​វិស្ណុ​KTV​គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ពិន វិស្ណុ ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ ។​ផ្ទះ​នោះ​មាន​ទំហំ​៣​ម៉ែត្រ​គុណ​១៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ជញ្ជាំង​និង​ដំបូល​សង្ក​សី​ត្រូវ​អគ្គីភ័យ​ឆេះ​ទាំងស្រុង​ប៉ុន្តែ​សំណាង​មិនមាន​អ្នកណា​រងរបួស​ទេ​។​

​ចំណែក​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួមមាន​ឆេះ​សម្ភា​រះ​ដំណេក និង​ខោអាវ -​ឆេះ​ជញ្ជាំង​ផ្ទះសំណាក់​និង​ខារ៉ាអូខេ ធ្វើ​អំពី​ថ្ម ឆេះ​ខ្លោច​មួយ​ចំហៀង ខូចខាត​សម្ភារ​:​អស់ពីរ​បន្ទប់ ។​
​លោកនាយ​ការិយាល័យ​ជ​នា​ញ​បាន​បញ្ជាក់ថា​មូលហេតុ​ដែល​នាំ​ឳ្យ​ឆេះ​ផ្ទះសំណាក់​ខាងលើ​បណ្តាល​មក​​ពី​កូនក្មេង​(​កូន​កម្មករ​)​លេង​ភ្លើង​។​

ក្នុង​ការជួយ​ពន្លត់អគ្គីភ័យ​នេះ​ប៉ូលិស​ជំនាញ​បានចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​ពីរ​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​ឡាន រថយន្ត​ឯកជន​២​ឡាន​ទើប​រលត់​ជា​ស្ថាពរ​នៅ​ម៉ោង​៤​រសៀល​នៃ​ថ្ងៃ​ដដែល​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ផ្ទះសំណាក់​និង​ខារ៉ាអូខេ​យីហោ​”​ញាណ​វិស្ណុ​KTV”​ដែល​ត្រូវ​ភ្លើង​ឆេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​