​ឆេះ​ផ្ទះ​៣​ខ្នង​ក្នុង​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខូចខាត​សម្ភារៈ​មួយចំនួនធំ​

397
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត៎ដំបង​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​អស់​៣​ខ្នង​និង​ឆេះ​ជញ្ជាំង​ផ្ទះថ្ម​១​ខ្នង​។​ដើមហេតុ​ឆេះ​ចេញពីផ្ទះ​នៅ​ខាងក្រោយ​ដោយ​ម្ចាស់ផ្ទះ​រវល់​ទៅ​ចម្ការ​ចាក់សោ​ច្រ​វ៉ា​ក់​ទ្វារ​ពី​ក្រៅ​ឆេះ​អស់​ម៉ូតូ​១​គ្រឿង​និង​សម្ភារៈ​ក្នុងផ្ទះ​ទាំងអស់​។​

​ប៊ុនធឿន​នាយការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ខេត្ត​បាន​ប្រើ​ប្រា​ដ​រថយន្ត​៣​គ្រឿង​អស់​ទឹក​ជាង​១០​ឡាន​។​លទ្ធផល​ប្តោះ​អាសន្ន​ឆេះ​អស់​ផ្ទះ​៤​ខ្នង​(2​ខ្នង​ឆេះ​ទាំងស្រុង​និង​2​ខ្នង​ឆេះ​រោល​)​។​នៅ​កន្លែងកើតហេតុ​ប្រជាពលរដ្ឋ​ប្រាប់ថា​ដំបូង​ឆេះ​ចេញពី​ប​ង្ក្រា​ន​បាយ​របស់​ផ្ទះ​ឈ្មោះ​សាំង​សា​គួ​ន​ភេទ​ស្រី​អាយុ​៨០​ឆ្នាំ​មុខរបរ​លក់​ទឹក​សណ្តែក​។​

​ដោយ​ម្ចាស់ផ្ទះ​បិទទ្វារ​ចាក់​ច្រ​វ៉ា​ក់​ពី​ក្រៅ​ខូចខាត​បឋម​អស់​ម៉ូតូ​2​គ្រឿង​(​ឃ្លិ​ច​ពណ៌​ស​1​ក្រឿង​នុង​សេ​១០០​មួយគ្រឿង​មាសប្រាក៎​មួយ​ចំនួន​។​ផ្ទះ​ទី​២​ម្ចាស់​ឈ្មោះ​សក្តិ​លី​ភេទ​ស្រី​អាយុ​៥០​ឆ្នាំ​។​ម្ចាស់​ទី​៣​ឈ្មោះ​វី​ដែ​ត​ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​និង​ម្ចាស់ផ្ទះ​ទី​៤​មិនទាន់​ស្គាល់ឈ្មោះ​គ្រាន់តែ​ឆេះ​រោល​ជញ្ជាំង​។​ចំពោះ​ព័​ត៎​មាន​លម្អិត​ន័​ង​ផ្សាយ​បន្ត​នៅ​ថ្ងៃស្អែក​ទៀត​៕S/

​រូបៈ​សកម្មភាព​រថយន្ត​ពន្លត់​អគ្គី​ភ័​និង​ប្រជាពលរដ្ឋ​ជួយ​បាញ់​ពន្លត់ ផ្ទះ​ដើម​ភ្លើង​ឆេះ​ទាំ​ស្រុង​និង​ផ្ទះ​ទី​២​ក៍​ឆេះ​ទាំងស្រុង​ដែរ​