​ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង​នៅ​ស្រុក​សូទ្រនិគម​សន្និដ្ឋាន​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​

438

(​សៀមរាប​)៖​អគ្គិ​ស​ភ័យ​ដ៏​កំណាច បាន​ឆាបឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង នៅ​ស្រុក​សូទ្រនិគម អស់​ប្រមាណ​ជា​៥០​ភាគរយ ហើយ​រលត់ទៅវិញ ក្រោយ​បងប្អូន​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាល​ស្រុក​ជួយ​អន្តរា​គម​ន៏​ពន្លត់​ទាន់ពេល​។​
​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​រសៀល​ថ្ងៃទី​៧​សីហា​២០១៧ ស្ថិត​ក្នុងភូមិ​បិតមាស ឃុំ​សំរោង ស្រុក​សូទ្រនិគម​។ តែ​ហេតុ​ការ​ណ៏​ខាងលើ​នោះ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​នោះឡើយ​។​

មន្ត្រីនគរបាល​ស្រុក​ដែល​ស្ថិតក្នុង​ហេតុ​ការ​ណ៏ បាន​ឲ្យ​ដឹងថា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ដែល​រង​ការឆាបឆេះ​ខាងលើនេះ មានឈ្មោះ ពុន ហួង ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​។​រោង​ម៉ាស៊ីនកិនស្រូវ​នេះ​ទំហំ​១០​គុណ​២០​ម៉ែត្រ​ជញ្ជាំង​បាំង​ស័ង្កសី និង​ដំបូល​ស័ង្កសី ។

ទំ​ហ៊ុំ​នៃ​ការខូចខាត​គឺ​ប្រមាណ​៤០​ទៅ​៥០​ភាគរយ នៃ​ដំបូង​រោង​ម៉ាស៊ីន ក្នុងនោះ​ក៏បាន​ឆេះ​ឧ​បករ​ណ៏​ម៉ាស៊ីនកិនស្រូវ​មួយចំនួន​ផងដែរ​។ ប្រភព​បន្តថា វា​ក៏​ជា​សំណាងល្អ​មួយ​ដែរ ដែល​ក្នុងករណីនេះ មាន​បងប្អូន​ប្រជាពលរដ្ឋ និង​កម្លាំង​នគរបាល​ជំនាញ បង្ការ​និង​ពន្លត់​អគ្គិភ័យ​ស្រុក បានចេញ​ជួយ​អន្តរាគមន៍​ទាន់ពេល​ភ្លាមៗ​។ មិន​ចឹ​ង​ទេ នឹង​អាច​ឆេះ​ខ្ទេច​អស់ទាំង​អស់ ហើយ​អាច​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​ផ្សេងទៀត​ជាក់​ជាមិនខាន​។

​ប្រភព​បន្តទៀតថា នៅក្នុង​ហេតុ​ការ​ណ៏​នេះ បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​ឡាន ហើយ​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​មកវិញ​នៅ អំឡុងពេល​ប្រហែល​ជាជាង​មួយ​ម៉ោង​ក្រោយ​។ ករណី​អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ គឺ​បណ្តាលមកពី​ទុសេ​ខ្សែភ្លើង​។ ប៉ុន្តែ​ទោះបីជា​បែបនេះ គឺ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​៕S/​ដោយៈ​អង្គរតូច​

​រូបភាពៈ​រោង​ម៉ាស៊ីន​ដែល​រង​ការឆាបឆេះ និង​សកម្មភាព​ពលរដ្ឋ សមត្ថកិច្ច​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់​។​