​ឆេះ​សាកលវិទ្យាល័យ​ខេមរៈ​បង្ក​ឱ្យ​ជនជាតិ​ចិន​៤​នាក់​រងរបួស​ធ្ងន់​

692
ចែករម្លែក
  • 26
    Shares

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​ជនជាតិ​ចិន​ស្រី​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ក្រោយពី​ការ​បាន​លោត​ចុះ​ពី​អាគារ​ជាន់​ទី​៣​ខណៈ​អគ្គិ​ស​ភ័យ​កំពុងតែ​ឆាបឆេះ​នៅ​ជាន់​ផ្ទាល់​ដី​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​សាកលវិទ្យាល័យ​ខេមរៈ​តាម​បណ្តោយ​ផ្លូវ​១៩៨៦​ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

​សាក្សី​បានឱ្យដឹងថា​សាកល​វិ​ទ្យ​ល័យ​ខេមរៈ​មាន​មនុស្ស​ស្រី​ចំនួន​៤​នាក់​ជា​ជនជាតិ​ចិន​បាន​ស្នាក់នៅ​ក្នុង​សាលា​។​លុះ​មកដល់​វេលា​កើតហេតុ​ស្រាប់​តែមាន​ការឆ្លង​ចរន្តអគ្គិសនី​ពី​ជាន់​ផ្ទាល់​ដី​ឆេះ​សម្ភារៈ​សិក្សា​បង្ក​ជា​ផ្សែង​ខ្មួ​ខ្មាញ់​ធ្វើឱ្យ​មនុស្ស​ទាំង​៤​នាក់​ដែល​ស្នាក់នៅ​ជាន់​ទី​៣​មិនអាច​ចេញមក​បាន​និង​មានការ​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​។​

ក្រោយមក​ទើប​សមត្ថកិច្ច​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មក​ពន្លត់​។​បន្ទាប់មក​នារី​ទាំងនោះ​ដោយសារតែ​ផ្សែងហុយ​ខ្លាំងពេក​ទ្រាំ​មិនបាន​ក៏បាន​សម្រេចចិត្ត​លោត​ទម្លាក់ខ្លួន​ចុះមក​ក្រោយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​ករណី​គ្រោះ​អគ្គិភ័យ​នេះ​សមត្ថកិច្ច​បានបញ្ជាក់​ថា​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ចំនួន​១១​គ្រឿង​និង​ប្រើប្រាស់​រថយន្ត​អស់​ចំនួន​៧​គ្រឿង​។​

​ចំណែក​មូលហេតុ​នោះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​ជាន់​ផ្ទាល់​ដី​ឆេះ​សម្ភារៈ​សិក្សា​មួយចំនួន​៕S/