​ឆៃ លីដា​ឡែ​ន ជួប​ទុក្ខ​ធំ​ឪពុក​ទទួលមរណៈភាព​ទាំង​មិនបាន​ត្រៀម​ចិត្ត​

1112
ចែករម្លែក
  • 35
    Shares

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​តារា​សម្តែង​អ្នកនាង​ឆៃលី​ដា​ឡែ​ន​ពេលនេះ​បាន​ជួប​ទុក្ខ​ធំ​ដោយ​ឪពុក​របស់​នាង​ទទួលមរណៈភាព​កាលពី​យប់​ថ្ងៃទី​២៧​ខែ​វិ​ច្ឆិ​ឆ្នាំ​២០១៨​ខណៈ​នាង​ទាំង​មិនបាន​ត្រៀម​ចិត្ត​ចំពោះ​ដំណឹង​អាក្រក់​មួយ​នេះ​។​

​តារា​ស្រី​រូបនេះ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ឱ្យដឹងថា​”​ខ្ញុំ​តែងតែមាន​ប៉ា​ជា​កម្លាំងចិត្ត​របស់​កូន​ហេតុ​អី​ប៉ា​ទៅ​ចោល​កូន​អញ្ចឹង​ប៉ា​?​ហេតុ​អី​ប៉ា​ទៅ​ចោល​ម៉ាក់​អញ្ចឹង​ប៉ា​?​តស៊ូ​ជាមួយ​ម៉ាក់​ដើម្បី​កូនៗ​យូរ​មកហើយ​ហេតុ​អី​ប៉ា​មិន​ព្រម​នៅ​ជាមួយ​ម៉ាក់​ដើម្បីឱ្យ​កូន​បាន​មើលថែ​វិញ​។​ពេលនេះ​ប៉ា​ទៅ​ចោល​កូន​ហើយ ប៉ា​ទៅដោយ​មិន​ត្រឡប់មកវិញ​ទេស​ឱ្យ​វិញាណក្ខន្ធ​ប៉ា​ទៅកាន់​សុគតិភព​”​។​

​សូមបញ្ជាក់ថា ឪពុក​របស់​តារាចំរៀង អ្នកនាង ឆៃ លីដា​ឡែ​ន ទទួលមរណៈភាព​ដោយ​ជំងឺ​គាំងបេះដូង វេលារ​ម៉ោង​១០​និង​៣០​នាទី​នាទី​យប់​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​អ្នកនាង​ក៏​សូម​សំណូមពរ​ដល់​សិល្បករ​សិល្បការ​នី​មេត្តា​ចូលរួម​ក្នុង​ពិធី​បុណ្យសព​លោកឪពុក​អ្នកនាង​ផង​ដោយ​អ្នកនាង​ត​ម្ត​ល់​សព​ឪពុក​អ្នកនាង​រហូតដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨៕S/​

​ឆៃ លីដា​ឡែ​ន ជួប​ទុក្ខ​ធំ​ឪពុក​ទទួលមរណៈភាព​ទាំង​មិនបាន​ត្រៀម​ចិត្ត​