​ឆ្ងល់​ថា​មិនដឹង​ពេលណា​?​ទើប​ខឿន​សុ​វត្តិភាព​និង​បង្គោល​ភ្លើង​ក្នុង​ទីក្រុង​ព្រះសីហនុ​រៀងចាល​បើ​បុក​ម្លឹ​ងៗ​

768
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​កាលពី​ម្សិលមិញ​បុក​គ្នា​ពីរ​ករណី​នៅ​កណ្តាល​ទីក្រុង​ព្រះសីហនុ ប៉ូលិស​ដោះស្រាយ​មិនទាន់​រួចរាល់​ផង ស្រាប់តែ​ថ្ងៃនេះ​មាន​ករណី​បើក​ឡើង​ខឿន​សុ​វត្តិភាព​បុក​បង្គោល​ភ្លើង ដួល​អស់​មួយ​ដើម​ទៀត អី​ក៏​អកុសល​ម្ល៉េះ ទីក្រុង​មួយ​នេះ​។​

​មន្ត្រី​ប៉ូលីស​ចរាចរណ៍​ម្នាក់​បាន​ខ្សឹបៗ​ប្រាប់ថា ថា​នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​ទៀត​កាលពី​រសៀល​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៨ មាន​រថយន្ត​លុច​ស៊ី​ស​RX300​មួយគ្រឿង​បើក​ជ្រុល​ទៅបុក​ខឿន​ទ្រូងផ្លូវ​និង​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ដួល​អស់​១​ដើម​ថែមទៀត​នៅមុខ​សាលាបឋមសិក្សា​ហ៊ុន សែន​ក្រុង ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ​។​

​ប្រភព​ដដែល​បាន​បន្ត​រថា ម្សិលមិញ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​ករណី ដោះស្រាយ​មិនទាន់​រួចរាល់​ផង ឥឡូវ​ថែមទៀត​ពិត​​ជា​សម្បូរ​សប្បាយ​មែន ។​បើតាម​នគរបាល​ជំនាញ​ថា​អ្នកបើកបរ​ជា​ជនជាតិ​ខ្មែរ និង​ថា​ករណីនេះ​សមត្ថកិច្ច​កំពុង​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕S/

​ឆ្ងល់​ថា​មិនដឹង​ពេលណា​?​ទើប​ខឿន​សុ​វត្តិភាព​និង​បង្គោល​ភ្លើង​ក្នុង​ទីក្រុង​ព្រះសីហនុ​រៀងចាល​បើ​បុក​ម្លឹ​ងៗ​