​ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​ធ្វើ​ស្រូវ​បាន​លើស​ផែនការ​និង​ដុះ​លូតលាស់​ល្អ​

297
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​លោក​ងិន​ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា​គិត​មកដល់នឹង​ចុងខែ​សីហា​នេះ​ដំណាំ​ស្រូវ​រដូវវស្សា​របស់​ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត​មានការ​ដុះ​លូតលាស់​ល្អ​ដូច​ឆ្នាំកន្លងមក​ដែរ​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​ក្នុង​រដូវវស្សា​ឆ្នាំនេះ​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង​សម្រេច​បង្ករ​បង្កើន​ផល​ស្រូវ​រដូវវស្សា​បាន​ចំនួន​១២៤.៩៦៩​ហិកតា​ស្មើ នឹង ១០២,៦០​ភាគរយ នៃ​ផែនការ​១២១.៨០០​ហិកតា កើន​លើស​ឆ្នាំ​២០១៨​ចំនួន​១២២​ហិកតា​។​ក្នុងនោះ​មាន​ស្រូវ​ឡើង​ទឹក​ចំនួន​២២៤​ហិកតា​ស្រូវស្រាល​៨.៩៩៣​ហិកតា ស្រូវកណ្តាល​៧២.២២០​ហិកតា​និង ស្រូវធ្ងន់​៤៣.៥៣២​ហិកតា​។​

​លោក​ងិន​ហ៊ុន​បាន​បន្តថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រជាកសិករ​ភាគច្រើន​បាន​ប្តូរ​ពី​ស្ទូង​មក​ធ្វើ​ស្រូវពង្រោះ​វិញ​ដោយសារ​ពួកគាត់​ខ្វះ​កម្លាំង​ពលកម្ម​។​ប៉ុន្តែ​ការដាំដុះ​អនុវត្ត​ទៅតាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ធ្វើឱ្យ​ទិន្នផល​ស្រូវពង្រោះ​ទទួលបាន​ដូច​ស្រូវ​សន្ទូង​ដែរ​៕S/​