​ឆ្នាំនេះ​ពិធីបុណ្យ​អ៊ុំ​ទូក​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​មាន​មនុស្ស​ច្រើន​កុះករ​ចូលរួម​ទស្សនា​

410

(​ស្ទឹងត្រែង​)៖​រាល់​ឆ្នាំ​ស្ងៀមស្ងាត់​តែ​ឆ្នាំនេះ​លោក​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ផ្តើមគំនិត​ឡើង​រៀបចំ​ពិធីបុណ្យ​អ៊ុំ​ទូក​ដ៏​ធំ​ក្នុង​ខេត្ត​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ស្រុក​ស្រែចម្ការ​និង​ភ្ញៀវទេសចរ​ទៅ​ប្រមូល​ផ្តុំគ្នា​តាម​មាត់ជ្រាំង​ទន្លេសេកុង​ទី​រួម​ខេត្ត​ចោម​មើល​ការប្រណាំង​ទូកង​ដោយ​សប្បាយរីករាយ​។​

ក្រុមយុវជន​ចាប់អារម្មណ៍​ថា​កា​រៀបចំ​ធំដុំ​បែបនេះ​គឺជា​ការ​រំលេច​នូវ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ពី​ដូនតា​ឡើងវិញ​។​ម្យ៉ាងទៀត​ក៏​ជាការ​បំផុសស្មារតី​ដល់​មហាជន​ខ្មែរ​ចាប់អារម្មណ៍​និង​បង្ហាញ​ពី​ការ​ពញ្ញាក់​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​យកតម្រាប់​តាម​រក្សា​កេរ្តិ៍តំណែល​ពី​ដូនតា​ឱ្យ​គង់វង្ស​ត​ទៅមុខទៀត​។​

​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បានបង្ហាញ​ថា​ថ្ងៃ​ចាប់ផ្តើម​បុណ្យ​ចាប់ពី​ថ្ងៃទី​២៨​និង​២៩​និង​បញ្ចប់​នៅ​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៧​។​នៅក្នុង​ការរៀបចំ​នោះ​ពិធី​ប្រណាំង​ទូកង​ដែលមាន​ចំណុះ​ច្រើន​បំផុត​ត្រឹម​២៥​នាក់​។​ទូក​ទាំងអស់​ត្រូវគេ​យកមក​ពី​តាម​បណ្តា​ស្រុក​ទាំង​បួន​និង​ក្រុង​មួយ​រួមទាំង​ស្ថាប័ន​អង្គភាព​ផ្សេងៗ​មក​ចូលរួម​សរុប​ចំនួន​៨​គូ​។

​បើតាម​ការ​ឱ្យដឹងពី​លោក​អ៊​ន់​ប៉ោ​សឿន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​ថា​ដើម្បី​អបអរសាទរ​បុណ្យ​អ៊ុំ​ទូក​ដែលជា​គំនិត​ផ្តួចផ្តើម​របស់លោក​អភិបាលខេត្ត​។​នៅក្នុង​នោះ​ក៏មាន​ប្រ​ត្តិ​ការណ៍​ជាច្រើន​ត្រូវបាន​រៀបចំឡើង​មានដូចជា​កម្មវិធី​សកម្មភាព​តាំងពី​ព័រ​ណ៍​ការងារ​ទេសចរ​ណ៍​លក់​ផ​លលិត​ផល​របស់​សហគមន៍​។​

​ប្រឡងប្រណាំង​ផ្នែក​បដិសណ្ឋាកិច្ច​ទេសចរណ៍​ផ្នែក​បម្រើ​ម្ហូបអាហារ​ភេ​ស​ជ្ជះ​និង​ក្រឡុក​ស្រា​។​ការប្រឡងប្រណាំង​រត់​ជា​គូ​ក្នុង​កម្មវិធី​កីឡា​ទេសចរណ៍​។​ការប្រឡងប្រណាំង​ជិះ​កង់​ចម្ងាយ​១៨​គីឡូម៉ែត្រ​និង​ប្រឡងប្រណាំង​ជិះ​កង់​យឺត​ចម្ងាយ​២០​ម៉ែត្រ​។​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៧៕S/​ដោយៈ សុខុម​

​ឆ្នាំនេះ​ពិធីបុណ្យ​អ៊ុំ​ទូក​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​មាន​មនុស្ស​ច្រើន​កុះករ​ចូលរួម​ទស្សនា​