​ឆ្នាំនេះ​ស្រូវ​រដូវវស្សារ​កើនឡើង​លើស​ឆ្នាំទៅ​ជាង​៣​ម៉ឺន​ហិកតា​

1099
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​បញ្ជាក់ថា​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​របស់​កសិក​រ​ឆ្នាំ​២០១៨​នេះ កើនឡើង​ច្រើនជាង​ឆ្នាំទៅ​ជាង​៣​ម៉ឺន​ហិកតា​។​

លោក​ឈឹម​វ​ជិ​រ៉ា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹង​នៅ​ថ្ងៃទី​៧​ខែវិច្ឆិកា​នេះ​ថា​រយៈពេល​ដូចគ្នា​លើ​ផ្ទៃដី​ដែល​ប្រជាកសិករ​ចុះ​ភ្ជួរ​រាស់​សាបព្រោះ​ស្រូវ​ក្នុង​រដូវវស្សា​គិតពី​ដើមរដូវ​មកដល់​ត្រឹម​ថ្ងៃទី​2​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ទទួលបាន​ទិន្នផល​សរុប​ចំនួន​៣៦៥,៨៥៩​ហិកតា​ក្នុង​ផែនការ​ឆ្នាំ​២៧​ម៉ឺន​ហិកតា​ស្មី​ជាង​១២០​ភាគរយ​នៃ​ផែនការ​។​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​កន្លងទៅ​កសិករ​ធ្វើបាន​ត្រឹមតែ​៣៣៤,១១០​ហិកតា​ប៉ុណ្ណោះ​ដែល​ទូរលេខ​នេះ​ការងារ​បង្កប​ង្ន​ផល​ស្រូ​រដូវវស្សា​ក្នុង​ឆ្នាំ​២០១៨​កសិករ​ធ្វើបាន​លើស​ឆ្នាំ​២០១៧​ចំនួន​៣១,៧៤៩​ហិកតា​។​

លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​ការងារ​បង្កបង្កើនផល​ក្នុងដំណាក់កាល​បន្ត​នេះ​កសិករ​នៅតាម​បណ្តា​ស្រុក​ដែល​ភ្ភួ​រ​រាស់​និង​សាបព្រោះ​បាន​ច្រើនជាងគេ​រួមមាន​ស្រុក​ថ្មគោល​អនុវត្តបាន​ចំនួន​ជាង​៤​ម៉ឺន​ហិកតា ស្រុក​មោង​ឬ​ស្សី​បាន​ចំនួន​ជិត​៤​ម៉ឺន​ហិកតា ស្រុក​បាណន់​ចំនួន​ជិត​៤​ម៉ឺន​ហិតា ស្រុក​សង្កែ​បាន​ចំនួន​ជិត​៤​ម៉ឺន​ហិកតា និង​ស្រុក​ប​វេ​ល​អនុវត្តបាន​ចំនួន​ជាង​២​ម៉ឺន​ហិកតា​។​

​ដោយឡែក​របាយការណ៍​របស់​មន្ទីរជំនាញ​ខាងលើ​បានបង្ហាញ​ដែរ​ថា​កសិករ​សម្រុក​លើ​ការងារ​ដាំ​ដុះ​នេះ​មាន​ប្រភេទ​ស្រូវ​ខុសៗ​គ្នា​ចម្រុះ​ទៅតាម​តំបន់​ក្នុងនោះ​មាន​ប្រភេទ​ស្រូវធ្ងន់​ចំនួន​៣៦៤​ហិកតា​ស្រូវកណ្តាល​២៧៩​ហិកតា​និង​ប្រភេទ​ស្រូវស្រាល​កសិករ​ធ្វើបាន​ចំនួន​៦៩​ហិកតា​។​ចំណែក​នៅ​តំបន់​ខ្ពង់រាប​មានស្រុក​មួយចំនួន​ដែល​ធ្វ​ស្រែ​មិនបានៗ​នាំគ្នា​សម្រុក​ដា​ឋ​ម​ដំណាំ​កសិឧស្សាហកម្ម​មាន​ដំឡូង​មី ពោតក្រហម សណ្តែកសៀង សណ្តែកបាយ​និង​ល្ង​ជាដើម​សម្រាប់​ដោះដូរ​ជាមួយ​ស្រូវ អង្ករ​៕S/

​រូប​ថ​តៈ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​កើនឡើង​ជាង​៣​ម៉ឺន​ហិកតា​

​ឆ្នាំនេះ​ស្រូវ​រដូវវស្សារ​កើនឡើង​លើស​ឆ្នាំទៅ​ជាង​៣​ម៉ឺន​ហិកតា​