​ឆ្នាំ​២០១៨​គ្រឹះស្ថាន​អង្គរ​រកចំណូលបាន ១១៦.៦៤៦.៦៨៥​ដុល្លារ​

715
ចែករម្លែក
  • 13
    Shares

ដោយៈ​បាយ័ន​/​សៀមរាបៈ​គ្រឹះស្ថាន​អង្គរ​​បានប្រកាស​ព័ត៌មាន​ដោយបញ្ជាក់ថា​ពេញ​មួយឆ្នាំ​២០១៨​គឺ​រកចំណូលបាន​ដោយ​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ មាន​ចំនួន​សរុប​១១៦.៦៤៦.៦៨៥​ដុល្លារ​អាម៉េរិក ។​

​សេចក្តីប្រកាស​ព័ត៌មាន​ថ្ងៃទី​១ ខែមករា​ឆ្នាំ​២០១៩​នេះ របស់​គ្រឹះស្ថាន​អង្គរ​បាន​បង្ហាញ​ថា ឆ្នាំ​២០១៨​កន្លងទៅ មាន​ភ្ញៀវទេសចរ​បរទេសកើនឡើង​៥,៤៥​ភាគរយ និង​ថវិកា​កើន​៨,០៨​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​។​របាយការណ៍​ខាងលើ​បាន​បញ្ជាក់ថា​ឆ្នាំ​២០១៨​ភ្ញៀវទេសចរ​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​មាន​ចំនួន​២.៥៩០.៨១៥​នាក់​ធៀប​រយៈពេល​ដូចគ្នា​កើន​៥,៤៥​ភាគរយ​។​

​ដោយឡែក​ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​ចូល​ទស្សនា​អង្គរ​ស្មើនឹង​១១៦.៦៤៦.៦៨៥​ដុល្លារ​អាមេរិក​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​ចំ​ណុល​កើន​៨,០៣​ភាគរយ​។​ក្នុង​របាយការណ៍​បានបញ្ជាក់​ទៀតថា​រយៈពេល​១២​ខែ​ឆ្នាំ​២០១៨​នេះ​គ្រឹះស្ថាន​អង្គរ​បាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន ៥.១៨១.៦៣០​ដុល្លារ​​៕S/សរន

រូបភាពៈ ឆ្នាំ​២០១៨​គ្រឹះស្ថាន​អង្គរ​រកចំណូលបាន ១១៦,៦៤៦,៦៨៥​ដុល្លារ​អាមេរិក​៕​បាយ័ន​