​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកាជាតិ​សរុប​ប្រមាណ​ជិត ៨ ពាន់​លាន​ដុល្លារ​

465
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​បានអនុម័ត​លើ “​សេចក្តីព្រាងច្បាប់​ស្តីពី​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០”​រួចហើយ​នា​ថ្ងៃទី​២៥ ខែតុលា​នេះ​នៅ​វិមាន​សន្តិភាព។​ក្នុងឆ្នាំ​២០២០ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​សរុប​ប្រមាណ​ជិត៨ពាន់​លាន​ដុល្លារ​ កើនឡើង២២,៧​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ។​នេះ ​បើ​យោង​ការ បញ្ជាក់​ឲ្យ​ដឹង​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។​

​នៅក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​សរុប​ប្រមាណ​៣១.០៩៥.៨៥៥ លាន​រៀលដែល​ស្មើនឹង​ប្រមាណ​ជាង ៧.៥៨៤ លាន​ដុល្លា​អាម៉េរិក​សម្រាប់​ការគ្រប់គ្រង​រដ្ឋ។គម្រោង​ចំណាយ​នេះ​មាន​ប្រមាណ២៦,១២%នៃផសស(GDP)និងកើនឡើង ២០,៧​ភាគរយ​បើធៀប​នឹង​ឆ្នាំ​២០១៩ ដែល​ក្នុងនោះ​ចំណាយ​ចរន្ត​ថ្នាក់ជាតិ​មាន​ចំ នួន​១៨.០៣៦.៨៨៤​លាន​រៀល​(​ប្រមាណ​៤.៤៥៩​លាន​ដុល្លារ​)​និង​ចំណាយ​មូលធន ថ្នាក់ជាតិ​មាន​ចំនួន ១៣.០៥៨.៩៧១​លាន​រៀល​ស្ម់​ប្រមាណ​(៣.២០០​លាន​ដុល្លារ​)​។ នេះ​បើតាម​ខ្លឹមសារ​សង្ខេប​ស្តីពី​«​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០» របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។​

​គួររំលឹកថា ​នៅក្នុង​ឆ្នាំ ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​ចំណាយ​ប្រមាណ ២៧.១៦៤.៩៩៦​លាន​រៀល​ដែល​ប្រហាក់ប្រហែល​នឹង ៦.៧០០​លាន​ដុល្លា​សម្រាប់​ការចំណាយ​ទូទៅ​របស់​រដ្ឋ​ក្នុង​ឆ្នាំ​២០១៩ ។ ចំនួន​បាន​កើនឡើង ១១.៤% បៀ​ប​នឹង​គម្រោង​ចំណាយ​ថវិការដ្ឋ​ឆ្នាំ​២០១៨​ដែលមាន​ចំ​នួន​សរុប​ចំនួន២៤.៣៧៥.១០២​លាន​រៀល​។​

​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហរិញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០ ដែល​គណៈរដ្ឋមន្ដ្រី​បានអនុម័ត​នាពេលនេះ​គឺជា​ថ​រិ​កា​ឆ្នាំ​ទី​២​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ដ អាទិភាព​គោ​លន​យោ​បាល​សំខាន់​ជា​សារវន្ដ​ដែល​ត្រូវបាន​កំណត់​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​នៅ​មាគ៌ា​នៃ​ការកែទម្រង់​ស៊ីជម្រៅ​និង​ការអភិវឌ្ឍ​ព្រមទាំង​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ជាច្រើន​ដែល​សម្រេចបាន​កន្លងមក​ទាំង​ខាង​នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម និង ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ដែលជា​បុ​រេ​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន​ក្នុង​ការបន្ដ​ដំណើរការ​អភិវឌ្ឍ​កម្ពុជា​ជា​ឲ្យ​កាន់តែ​រីក ចម្រើន​និង​រុងរឿង ព្រមទាំង​ភាពសុខសាន្ដ និង សុខដុម​រម្យ​នា​នៅក្នុង​សង្គមជាតិ​ឈាន​ឆ្ពោះទៅរក​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។​

​ក្នុងន័យនេះ​ថ​រិ​កា​ឆ្នាំ ២០២០ ត្រូវបាន​រៀបចំ​និង​វិភា​ជ​ដើម្បី​អនុវត្ដ​សកម្មភាព​អាទិភាព​ដែល​ត្រូវបាន​កំណត់​ក្នុង​កម្មវិធី និង អាទិភាព​គោលនយោបាយសំខាន់ៗ​របស់​រាជរដ្ឋាភិបាល​ក្នុងនោះ​រួមមាន​៖​ការអភិវឌ្ឍ​ធនធានមនុស្ស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ ការបន្ដ​អភិវឌ្ឍ​និងបង្កើត​តម្លៃបន្ថែម​នៃ វិស័យ​កសិកម្ម​ការលើក​កម្ពស់​គុណភាព​នៃ​ការផ្ដល់​សេវាសាធារណៈ ជាពិសេស​ការកែលម្អ​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ល្អប្រសើរ​ ប្រព័ន្ធ​អប់រំ​កាន់​តែមានគុណភាព​ខ្ពស់​,ការលើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​,​ជាពិសេស​ការ​អនុវត្ដ​ន៍កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដើម្បីបន្ដ​គាំទ្រ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​គុណភាព​និង​មាន​ភាព​ធន់​ខ្ពស់​ ធានាបាន​សមធម៌​សង្គម​ដែលមាន​បរិ​យា​ប័ន្ន​និង​ពង្រឹង​ស្ថាន​ប័ន​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​កម្ពុជា​ជា​“​ប្រ​ទែស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០”​៕BR/Ha