​ឆ្នោត​កីឡា​ជាតិ ពង្រីក​វិសាលភាព ដល់​ខេត្តកំពង់ឆ្នាំង​

228
ចែករម្លែក
  • 11
    Shares

ដោយ​: រ៉ូ​ហ្សា /
ភ្នំពេញ​: ឆ្នោត​កីឡា​ជាតិ ដែលជា​ឆ្នោត​ស្របច្បាប់ តែមួយគត់ ដែល​ទទួលស្គាល់ ពី​រាជរដ្ឋាភិបាល​នោះ បាន​ពង្រីក​វិសាលភាព​របស់ខ្លួន ដល់​ខេត្តកំពង់ឆ្នាំង​ហើយ ។​

​ជាមួយនឹង​ការបើក​សាខា ដល់​ខេត្ត​កំពង់​ឆ្នាំ​នោះ នៅ​ថ្ងៃទី​១៤ មីនា លោក ថោង ខុន ប្រមុខ​អូឡាំពិក​កម្ពុជា បាន​ចូលរួម ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​ថ្មី ហើយក៏​មានការ​ចូលរួម ពី​សំណាក់​លោក ឈួ​រ ចាន់​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និងមន្ត្រីខេត្ត និង មន្ត្រី​កីឡា ជាច្រើនរូប​ទៀត​។​

​ឆ្នោត​កីឡា​ជាតិ​នេះ ធ្វើ​សកម្មភាព ដើម្បី​រក​កម្រៃ ដែល​មួយផ្នែកធំ ដើម្បី​ជួយ​ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា ពេល​ចេញទៅ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នានា នៅក្រៅ​ប្រទេស និង ផ្ដល់​ជា​រង្វាន់​លើកទឹកចិត្ត ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា ដែល​ដណ្ដើមបាន​មេដាយ ។​

ទិដ្ឋភាព​សម្ពោធ​ទីស្នាក់ការ​ឆ្នោត​កីឡា​ជាតិ​នៅ​ខេត្តកំពង់ឆ្នាំង​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែងប្រាប់ បណ្ដាញ​ព័ត៌មាន​ថា កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ហេតុនេះ ឆ្នោត​នេះ កាន់​តែមាន​តួនាទី​សំខាន់ ក្នុងការ​ស្វែងរក​ថវិកា ដើម្បី​គាំទ្រ​ដល់​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ។ ឆ្នោត​នេះ កើតឡើង ដោយ​ការ​សហការគ្នា រវាង​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ជាមួយ​ផ្នែក​ឯកជន ។ សព្វថ្ងៃ ចំណូល​ដែល​បានមកពី​ឆ្នោត​នេះ មិនទាន់​ឆ្លើយតបបាន តាម​តម្រូវការ​នោះទេ ហេតុនេះ យើង​ត្រូវតែ​ពង្រីក​វិសាលភាព ដើម្បី​ធ្វើ​អាជីវកម្ម​។​

​លោក​បាន​ព្យាករណ៍​ថា ពី​ពេលនេះ ទៅ​ឆ្នាំ​២០២៣ ឆ្នាំនេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ដូច្នោះ​ពេលនោះ កីឡាករ -​កីឡាការិនី​កម្ពុជា នឹង​បានទទួល​ផលប្រយោជន៍ ពី​ឆ្នោត​កីឡា​ជាតិ​នេះ កាន់តែច្រើន​ជាមិនខាន ៕v

ទិដ្ឋភាព​សម្ពោធ​ទីស្នាក់ការ​ឆ្នោត​កីឡា​ជាតិ​នៅ​ខេត្តកំពង់ឆ្នាំង​