​ឆ្មាំ​ប្រាសាទបឹងមាលា​ម្នាក់​ស្លាប់​នៅពេល​កំពុង​បំពេញភារកិច្ច​

2092
ចែករម្លែក
  • 72
    Shares

​ដោយៈ​គូលែន​/​សៀមរាបៈ​ស្ត្រី​ជា​ឆ្មាំ​ការពារ​ប្រាសាទ​និង​ជា​បុគ្គលិក​អាជ្ញាធរ​អប្សរា​ម្នាក់ បាន​ស្លាប់​នៅពេល​កំពុង​បំពេញភារកិច្ច នៅ​ចំណុច​មុខ​ប្រាសាទបឹងមាលា ដោយសារ​ខ្យល់គ ។​ហេតុការណ៍​បុគ្គលិក​ឆ្មាំ​ការពារ​ប្រាសាទបឹងមាលា​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​ប្រាសាទបឹងមាលា​តែម្តង ក្នុងភូមិ​បឹងមាលា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ សុខ ឈឿន ភេ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ​បុគ្គលិក​អាជ្ញាធរ​អប្សរា​(​ឆ្មាំ​ការពារ​ប្រាសាទ​) មាន​ទីលំនៅ​ភូមិ​បឹងមាលា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា បើតាម​ការបញ្ជា​ក់រប​ស់បង​ប្អូន​ជនរងគ្រោះ​បាន​និយាយថា សុខភាព​របស់​ជនរ​ង​គ្រោះ​មិនល្អ​គឺ​គាត់​មាន​ជំងឺលើសឈាម និង​ខ្សោយបេះដូង ។​ជនរងគ្រោះ​ធ្លាប់បាន​ទៅ​ពេទ្យ​ជា​ញឹកញាប់​ហើយ​លេបថ្នាំ​ជាប់​ជាប្រចាំ​។​សមត្ថកិច្ច​បានបញ្ជាក់​ថាបើ​តាម​ការធ្វើ​កោសល្យវិច័យ​របស់​សម​ត្ថ​កិច្ច​បាន​អះអាងថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន ពុំមាន​បាក់​ព័ន្ធ​និង​រឿង​ឃាតកម្ម​ឡើយ​៕S/

​ឆ្មាំ​ប្រាសាទបឹងមាលា​ម្នាក់​ស្លាប់​នៅពេល​កំពុង​បំពេញភារកិច្ច​