​ឆ្លងផ្លូវ​មិន​ប្រុងប្រយ័ត្ន​ត្រូវ​ម៉ូតូ​បុក​បណ្តាលឱ្យ​រងរបួស​

489
ចែករម្លែក

ស្វាយរៀង​៖​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​៣​នាក់​បាន​រងរបួស​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាលមកពី​អ្នកធ្វើដំណើរ​ថ្មើ​ជើង​ដើរ​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​។​ករណី​គ្រោះ​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវ​314D​ស្ថិតនៅ​ភូមិ​ទួល​ត្របែក​ឃុំ​ប្រសូតិ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​១ ខែ កុម្ភៈ ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​125 ពណ៌​ខ្មៅ សេរី​2016 ពាក់​ស្លាក​លេខ ស្វាយរៀង​1J 1538​បើកបរ​ដោយ​ឈ្មោះ សាន់ សុ​ភ័ស្ស ភេទ​ប្រុស អាយុ​19 ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ភូមិ​សាមគ្គី​សង្កាត់​ស្វាយ​តឿ​ក្រុង​ស្វាយរៀង​។

​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ សំ សារី ភេទ​ប្រុស អាយុ​21​ឆ្នាំ មុខរបរ​កម្មករ រោងចក្រ រស់នៅ​ភូមិ ស្វាយ តា​ភ្ល ឃុំ បាសាក់ ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ទៅលើ​អ្នក​ថ្មើរជើង​ឈ្មោះ ព្រំ សុធី ភេទ​ប្រុស អាយុ​32​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​

​បច្ចុប្បន្ន​អ្នក​ទាំងបី​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្វាយទាប​មូលហេតុ​ករណីនេះ​អ្នកដំណើរ​ថ្មើ​ជើង​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​។​ចំពោះ​មធ្យោបាយ​ធ្វើដំណើរ​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ប្រសូតិ​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​