​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ពលរដ្ឋ​លក់​សម្ភារៈ​ផ្អើល​ទាំងយប់​

297
ចែករម្លែក
  • 5
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​លក់​សម្ភារៈ​ចានឆ្នាំង​ជាន់​ទី​២​យ៉ាង​សន្ធោសន្ធៅ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ចំណុច​ផ្ទះ​ល្វេ​ង​មួយកន្លែង​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌទួលគោក​កាលពី​យប់​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​គ្រោះ​អគ្គិភ័យ​នេះ​ត្រូវបាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​ក្គិ​ភ័យ​អស់​ចំនួន​២៤​គ្រឿង​ដោយ​ប្រើប្រាស់​រយៈពេល​៣​ម៉ោង​ទើប​អាច​គ្រប់​គ្រង់​បាន​ទាំងស្រុង​។​សមត្ថកិច្ច​បាន​បន្តថា​ក្នុងការ​បង្ក​ការ​គ្រោះ​អគ្គិភ័យ​នេះ​កម្លាំង​ពិបាក​និង​អន្តរាគមន៍​បន្តិច​ដោយ​សារ​តែ​ការឆាបឆេះ​នោះ​គឺ​នៅ​ជា​ន់ទី​២​នៃ​បន្ទប់​ដាក់​ឥ​វ៉ាន់​មានដូចជា​ចានឆ្នាំង ចាន់ដែក​ជ័រ​ជាដើម​។

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​សម្ភារៈ​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​។​មូលហេតុ​នោះ​ជំ​ហ៊ាន​ដំបូង​សន្និដ្ឋាន​មកពី​ឆ្លង​ចរន្តអគ្គិសនី​តែ​មិន​បង្កឱ្យមាន​អ្នករងរបួស​ទេ​៕S/

#