​ឆ្លង​ចរន្ត​ឆេះដុំ​UBS​ផ្អើល​សន្តិសុខ​និង​សមត្ថកិច្ច​ទាំងយប់​ចុះទៅ​អន្តរា​គម​ន៍

196
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ឆេះដុំ​UBS​ក្នុង​ធនាគារ​JTrustRoya1Bank​កើតឡើង​បង្ក​ការភ្ញាក់ផ្អើល​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ​ទី​៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ស្ថិតនៅ​ក្បែរ​រង្វង់​មូល​ទួលគោក​ចាស់​ ក្នុង​សង្កាត់​បឹងកក់​ទី​២ ​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

​សាក្សី​បានឱ្យដឹងថា ​មុនពេល​កើតហេតុ ​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់​ផ្នែក​ខាងក្រោយ​ផ្ទាល់​ដី​និង​ឮ​សំឡេង​រោទ៍​កន្តឹង​ប្រកាសអាសន្ន​ដោយ​ស្វ័យ​ប្រវត្តិ ​ភ្លាមៗ​នោះ​ក្រុម​សន្តិសុខ​បាននាំគ្នា​យក​បំពង់​ព​ន្ល​ត់​អគ្គិភ័យ​ជាច្រើន​មក​បាញ់​ពន្លត់​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា ​មូល​ហេតុដែល​ឆាបឆេះ​នោះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ពី​ដុំ​ទប់​ភ្លើង​របស់​កុំព្យូទ័រ​(UBS)​ ទើប​ឆាបឆេះ​បែបនេះ​៕S/​Ha