​ឆ្លង​ចរន្ត​ភ្លើង​បណ្តាលឱ្យ​ឆេះ​រថយន្ត​មួយគ្រឿង​សល់​តែ​គ្រោងឆ្អឹង​

861
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​រថយន្ត​សាំ​យ៉ុង​១២​កៅអី​ឆ្លង​ចរន្ត​ភ្លើង​បណ្តាល​ឲ្យ​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង​។​ហេតុការណ៍​ឆេះ​រថយន្ត​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ត្រង់ចំណុច​ផ្លូវ​កោង​(​អន្ទង់អាំង​)​ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​។​

​បើតាម​សម្តី​អ្នក​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពាក់​ស្លាក​លេខ​កណ្តាល​2B9925​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បើកបរ​ពី​ត្បូង​ទៅ​ជើង​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​ឃើញ​ផ្សែងហុយ​ចេញពី​កន្លែង​ម៉ាស៊ីន​រួច​បង្ក​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​រថយន្ត​តែម្តង​។​ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ពិនិត្យមើល​។​ចំពោះ​ករណីនេះ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​ទេ​៕S/

​ឆ្លង​ចរន្ត​ភ្លើង​បណ្តាលឱ្យ​ឆេះ​រថយន្ត​មួយគ្រឿង​សល់​តែ​គ្រោងឆ្អឹង​