​ឆ្លង​ចរ​ន្ធ​ខ្សែរ​ភ្លើង​ឆេះ​រថយន្ត​ពេទ្យ​ដឹក​អ្នកជំងឺ​សង្គ្រោះបន្ទាន់​ហ្មត់​

199
ចែករម្លែក

សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​គូលែន​លោក​អនុ​សេនីយ៍​ឯ​នួន​ភារៈ​បានបញ្ជាក់​ឱ្យដឹងថា​កាលពី​វេលា​ម៉ោង​១២.៤៥​នាទី​ថ្ងៃ​សុក្រ​ទី​៣០​ខែសីហា​ឆ្នាំ​២០១៩​នេះ​។​មាន​ករណី​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​សម្តេច​តេ​ជោ​ហ៊ុនសែន​ស្រអែម​បាន​រង​ការឆេះ​ដោយសារ​ឆ្លង​ចរន្ត​ខ្សែភ្លើង​ខណៈពេល​កំពុង​ដឹក​អ្នកជំងឺ​ទៅ​ជួយសង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ភូមិភាគ​០៤ នៃ​ខេត្តសៀមរាប​។​

​លោក​អនុសេនីយ៍ឯក​នួន​ភា​រះ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា​នៅមុន​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​មួយគ្រឿង របស់​មន្ទីរពេទ្យ​សម្តេច​តេ​ជោ​ហ៊ុនសែន​ស្រអែម​បានធ្វើ​ដំណើរ​នៅលើ​ចំណុច​ផ្លូវជាតិ​លេខ​៦៤ មាន​ចម្ងាយ​ប្រហែល​០១​គ​.​ម​។​ខាងកើត​អូរ​ដូន​ស្ងួន​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខាងលើ​បាន​ឆាបឆេះ​ទាំង​រថយន្ត​សម្ភារៈ​ពេទ្យ​រួម​នឹង​ឯកសារ​អត្តសញ្ញាណប័ណ្ណ​អ្នកជំងឺ​អស់ទាំង​ស្រុង​។​ដោយសារ​រថយន្ត​ខាងលើ​បាន​ឆ្លង​ចរន្ត​ខ្សែភ្លើង​។​ប៉ុន្តែ​សំណាងល្អ​មិនបាន​បង្ក​ការគ្រោះថ្នាក់​ដល់​អ្នកបើក​បរ​និង​អ្នកជំងឺ​។​

​លោក​អនុសេនីយ៍ឯក​នួន​ភា​រះ​មេ​ប​ញ្នា​ការ​កងរាជអាវុធហត្ថ​ស្រុក​គូលែន​បាន​ឲ្យ​ដឹង​ដែរ​ថា​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​សម្ដេច​តេ​ជោ​ស្រអែម​មានឈ្មោះ​អោន​សុ​ផុន​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​។​ដោយឡែក​អ្នកជំងឺ​មានឈ្មោះ​ផាត់​ថុល​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​យោធា​នៅ​អង្គភាព​កងពលតូច​អន្តរាគមន៍​ទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១​ក្នុងភូមិ​សាស្ត្រ​ឃុំ​យាង​ប្រចាំ​ទិស​ទី​១​ប្រាសាទព្រះវិហារ​៕S/​